ជាតិ
យុវជនសកម្ម សេវាល្អ
អាជ្ញាធរឃុំអន្សាចំបក់ ពន្យល់ពីស្ថានភាពពលរដ្ឋដែលអាចទទួលបានបណ្ណក្រីក្រ​
02, Aug 2022 , 9:29 am        
រូបភាព
ដោយ៖ យុវជនឃុំអន្សាចំបក់
 
ក្រគរ, ពោធិ៍សាត់៖ ពលរដ្ឋជាង៤០០គ្រួសារ នៅក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កំពុងទទួលបានប្រយោជន៍​បណ្ណក្រីក្រទាំង២ប្រភេទ ដែលផ្តល់ដោយរដ្ឋាភិបាល​​​​។  ​លោក ផាន់ សំបូរ ជំទប់ទី១ ឃុំអន្សាចំបក់ ​បានគូសបញ្ជាក់​ថា ពលរដ្ឋដែលមានបណ្ណក្រីក្រ នៅក្នុងឃុំខ្លួន គឺជាជនងាយរងគ្រោះ ដែលមានដូចជា ចាស់ជរា ជនទីទ័លក្រគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតជាដើម។ បើតាមលោក ផាន់ សំបូរ ​ ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពលរដ្ឋដែលមានបណ្ណក្រីក្រ ក៏ទទួលសេវាសាធារណៈនានា មិនគិតថ្លៃសេវាផងដែរ។ ពលរដ្ឋក្នុងឃុំអន្សាចំបក់ដែលទទួលបានបណ្ណក្រីក្រនេះប្រមាណ២ឆ្នាំមកហើយ ក៏អះអាងពីអត្ថប្រយោជន៍ជាច្រើនដែលគ្រួសារខ្លួនទទួលបាននេះដែរ។

សូមទស្សនាវីដេអូដែលផលិតដោយយុវជនឃុំអន្សាចំបក់ នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ ខាងក្រោមនេះ៖ 
 
 
​​
 វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
 

© រក្សាសិទ្ធិដោយ thmeythmey.com