កីឡាជាតិ
ជាតិ
កម្ពុជាឈ្នះមេដាយ៣៣ ពីពានរង្វាន់ពិភពលោក WPFG ​នៅហូឡង់
02, Aug 2022 , 3:29 pm        
រូបភាព
កីឡាករការ៉ាតេកម្ពុជា កាក់ សីលាបញ្ញា ឈ្នះមេដាយមាសពានរង្វាន់WPFG (រូបពី សហភាពកីឡានគរបាលជាតិកម្ពុជា)
កីឡាករការ៉ាតេកម្ពុជា កាក់ សីលាបញ្ញា ឈ្នះមេដាយមាសពានរង្វាន់WPFG (រូបពី សហភាពកីឡានគរបាលជាតិកម្ពុជា)
ដោយ៖ហៀក ឆក
 
កីឡានគរបាលជាតិកម្ពុជា ប្រជែងបានមេដាយសរុប៣៣ ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកលើកទី១៩ ឆ្នាំ២០២២ (The 19th World Police and Fire Games) នៅទីក្រុង Rotterdam ប្រទេសហូឡង់ ។

 
កីឡាករ នង គ្រឹះស្នា ដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១ ខណៈកីឡាករ នុត សេរីរដ្ឋា បានមេដាយប្រាក់១ និងកីឡាការិនី នុត ស្រីរ័ត្ន មេដាយប្រាក់២ លើវិញ្ញាសា ជឺជីតស៊ូ(JIU Jitsu)។ កីឡាករ កាក់ សីលាបញ្ញា ប្រជែងបានមេដាយមាស១ ,កីឡាការិនី ស៊ីម ស្រីនីន សំរឹទ្ធ២ និងកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ មេដាយប្រាក់២ លើវិញ្ញាសា ការ៉ាតេ(Karate )។ កីឡាករ សំ យូដេត , វ៉ា មិថុនា និង ផល សុវណ្ណាត់ ទទួលមេដាយមាសម្នាក់១ លើវិញ្ញាសា តេក្វាន់ដូ(Taekwondo)។
 
មេដាយសំរឹទ្ធ១ រកបានដោយកីឡាករ សំណាង វីរៈបុត្រ និងណៃ សារ៉ាវ័យ វាយជាគូ លើវិញ្ញាសា វាយកូនឃ្លីលើតុ(Table Tennis)។ កីឡាករ នង គ្រឹះស្នា យកបានមេដាយសំរឹទ្ធ១ និងកីឡាការិនី នុត ស្រីរ័ត្ន មេដាយសំរឹទ្ធ២។ វិញ្ញាសាវាយសី(Badminton) រកបានដោយកីឡា យ៉ាន កុសល មេដាយសំរឹទ្ធ១ និងមេដាយប្រាក់១ វាយសីជាលក្ខណជាគូ រកបានដោយកីឡាករ យ៉ាន កុសល និង ទេព ច័ន្ទម៉ារ៉ា។
 
កីឡាករ ហេង វុទ្ធី មេដាយមាស១ សំរឹទ្ធ១ ,កីឡាករ អៀង ផានិត មេដាយមាស១ សំរឹទ្ធ១ និងកីឡាករ ងួន មករា មេដាយមាស១ និងប្រាក់១ ពីវិញ្ញាសា ចំបាប់(Wrestling)។ កីឡាករ នុត សេរីរដ្ឋា ទទួលបានមេដាយមាស១ លើវិញ្ញាសាលើកទម្ងន់(Push/Pull Lifting)។ ចំណែកវិញ្ញាសាចំបាប់កាច់ដៃ(Wrist Wrestling) ដណ្តើមបានមេដាយមាស៦ និងប្រាក់១៕
 
 
 
 

Tag:
 នគរបាលជាតិកម្ពុជា
 WPFG
© រក្សាសិទ្ធិដោយ thmeythmey.com