កីឡាជាតិ
ជាតិ
ប៉ារ៉ាហ្គេម៖ ក្រុមបាល់ទះអង្គុយកម្ពុជា ឡើងទៅប្រជែងយកមេដាយមាសក្រោយឈ្នះឥណ្ឌូណេស៊ី
02, Aug 2022 , 3:47 pm        
រូបភាព
ដោយ ហៀក ឆក

ក្រុមកីឡាបាល់ទះអង្គុយបុរសកម្ពុជាស្ថិតក្នុងតំបន់មេដាយមេដាយមាស បន្ទាប់ពីយកឈ្នះហ្វីលីពីន ៣-០ ឈ្នះមីយ៉ាន់ម៉ា ៣-១ ក្នុងវគ្គជម្រុះពូលB និងបន្តឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ី ៣-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនឹងត្រូវជួបថៃ វគ្គផ្តាច់ព្រ័ត្រដណ្តើម​មេដាយមាស នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។



 

កាលពីថ្ងៃទី៣១ ខែកក្កដា នាទីលាន UTP Sport Center កម្ពុជាបានយកឈ្នះហ្វីលីពីន៣-០ នៅវគ្គជម្រុះក្នុងពូលB ដោយលទ្ធផលក្នុងសិតទីមួយ ២៥-៩ សិតទីពីរ ២៥-៨ និងបន្តយកជ័យជម្នះបន្ថែមទៀតនៅសិតទីបី ក្នុងលទ្ធផល ២៥-១១។
 
ចូលដល់ថ្ងៃទី១ ខែសីហា នាទីលានដដែលនោះដែរ កម្ពុជាបន្តយកជ័យជម្នះលើក្រុមបាល់ទះអង្គុយមីយ៉ាន់ម៉ា ៣-១។ ក្នុងសិតទីមួយ កម្ពុជានាំមុខដាច់ឆ្ងាយពីមីយ៉ាន់ម៉ា ដោយលទ្ធផល(២៥-១៩) និងសិតទីពីរ បញ្ចប់ដោយលទ្ធផល ២៦-២៤ រីឯនៅសិតទីបី មីយ៉ាន់ម៉ា វាយបកមកវិញបាន១សិតដោយលទ្ធផល ១៧-២៥ និងនៅសិតទីបួន កម្ពុជាបញ្ចប់ដោយលទ្ធផលឈ្នះមីយ៉ាន់ម៉ា ២៥-២០។
 
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជាបន្តយកឈ្នះលើក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ៣-២។ ក្នុងសិតទីមួយ ម្ចាស់ផ្ទះនាំមុខ ២៥-២១ សិតទីពីរ កម្ពុជាវាយបកមកវិញដោយលទ្ធផល ២៥-១៥ សិតទីបី ម្ចាស់ផ្ទះយកបានជ័យជម្នះជាលើកទីពីរ ក្នុងលទ្ធផល ២៥-២០។ ឈានដល់សិតទីបួន កម្ពុជាបានយកឈ្នះ ២៥-១៣ ហើយបន្តយកឈ្នះ ១៥-១១ នៅសិតទី៥។
 
កីឡាករបាល់ទះអង្គុយបុរសកម្ពុជា៖
១. ម៉ន យ៉ារ៉ាញ់
២. កៅ ហឿន
៣. ណៃ ការ
៤. ស្រៀង លាប
៥. ស្រៀង សុខណា
៦. អឿន ណុត
៧. អ៊ីង ភារៀម
៨. យ៉ុន ក្រឹម
៩. ញូញ សុខ
១០. តង់ រ៉ាវី
១១. ពូន ឌីណា
១២. អ៊ូ ផល្លា។
 




© រក្សាសិទ្ធិដោយ thmeythmey.com