កីឡាជាតិ
ជាតិ
សម្តេច ទៀ បាញ់ អបអរសាទរកីឡាជឺជីតស៊ូ ដែលឈ្នះមេដាយ១២ក្នុងព្រឹត្តិការណ៍ Siam Cup នៅថៃ
03, Aug 2022 , 3:05 pm        
រូបភាព
សម្តេច ទៀ បាញ់ ក្នុងកិច្ចប្រជុំប្រចាំឆមាសទី៣ ឆ្នាំ២០១៩ (រូបពី CAMSOC)
សម្តេច ទៀ បាញ់ ក្នុងកិច្ចប្រជុំប្រចាំឆមាសទី៣ ឆ្នាំ២០១៩ (រូបពី CAMSOC)
ដោយ៖ហៀក ឆក
 
សម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាប្រធានCAMSOC សម្តែងការអបអរសាទរដល់កីឡាជឺជីតស៊ូកម្ពុជា ដែលដណ្តើមបានមេដាយសរុប១២ ក្នុងនោះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៦ ក្នុងព្រឹត្តិការណ៍ ស្យាមខាប់ (SIAM CUP) នាទីក្រុងបាងកក ប្រទេសថៃ នេះបើតាមការបង្ហោះសារនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីថ្ងៃទី២ ខែសីហា។

 
កីឡាករ សៅ សុភារ៉ា ប្រកួតលើប្រភេទវិញ្ញាសាជឺជីតស៊ូគ្មានហ្គី (NOGI) ទម្ងន់ក្រោម៦១ គ.ក្រ ទទួលបានមេដាយមាស១ និងមេដាយសំរិទ្ធ១ បានពីវិញ្ញាសាជឺជីតស៊ូមានហ្គី (GI) ទម្ងន់ក្រោម៦៤ គ.ក្រ។ 
 
កីឡាការិនី ស្រេង រ័ត្នកនិកា ប្រកួតក្នុងប្រភេទវិញ្ញាសាជឺជីតស៊ូ គ្មនហ្គី (NOGI) ទម្ងន់ក្រោម៤០គ.ក្រ ដណ្តើមបានមេដាយមាស១ និងវិញ្ញាសាជឺជីតស៊ូមានហ្គី (GI) ទម្ងន់ក្រោម៤០.៣គ.ក្រ ដណ្តើមបានមេដាយប្រាក់១។
 
ចំណែកកីឡាករ កៃ ហានរ៉េមមយ ប្រកួតក្នុងប្រភេទវិញ្ញាសាជឺជីតស៊ូមានហ្គី (GI)ទម្ងន់ក្រោម ២៧គ.ក្រ ទទួលបានមេដាយមាស១។ វិញ្ញាសាជឺជីតស៊ូមានហ្គី (GI) ទម្ងន់សេរី ដណ្តើមបានមេដាយសំរិទ្ធ១ ដោយកីឡាករ ហួរ សេងហុង និងកីឡាការិនី ម៉ាប់ សុខហួយ ប្រកួតក្នុងប្រភេទវិញ្ញាសាជឺជីតស៊ូមានហ្គី (GI) ទម្ងន់ក្រោម៥៨.៥គ.ក្រ ទទួលបានមេដាយប្រាក់១។ 
 
កីឡាករថ្នាល អាធ័រ ប៊ីសេន វិញ្ញាសាជឺជីតស៊ូគ្មានហ្គី (NOGI) ទម្ងន់ក្រោម ៤៦គ.ក្រ ទទួលបានមេដាយប្រាក់១ និងមេដាយសំរិទ្ធ១ បានពីវិញ្ញាសាជឺជីតស៊ូមានហ្គី (GI) ទម្ងន់ក្រោម ៤៥.៣គ.ក្រ។ កីឡាករថ្នាល នីកូឡាស យីរ៉េមមយ ប្រកួតក្នុងប្រភេទវិញ្ញាសាជឺជីតស៊ូមានហ្គី (GI)ទម្ងន់ក្រោម ៣៣.២គ.ក្រ ទទួលបានមេដាយសំរិទ្ធ១ និងវិញ្ញាសាជឺជីតស៊ូគ្មានហ្គី (NOGI) ទម្ងន់ក្រោម ៣៤គ.ក្រ ក៏ទទួលបានមេដាយសំរិទ្ធ១ ផងដែរ។  កីឡាករថ្នាល ឡេង ចាន់សេរីបុត្រ ប្រកួតក្នុងប្រភេទវិញ្ញាសាជឺជីតស៊ូមានហ្គី (GI) ទម្ងន់ក្រោម ៣៣.២គ.ក្រ ទទួលបានមេដាយសំរិទ្ធ១។
 

អត្តពលិកកម្ពុជាទទួលមេដាយក្រោយបញ្ចប់ការប្រកួត(រូបពី សហព័ន្ទកីឡាជឺជីតស៊ូកម្ពុជា)

ក្នុងបេសកកម្មដែលទទួលបានជោគជ័យនេះដែរសម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាប្រធានCAMSOC បានសរសេរសារអបអរសាទរបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖«សូមអបអរសាទរចំពោះសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូអន្តរជាតិ ស្យាមខាប់ SIAM CUP ប្រព្រឹត្តនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ មានប្រទេសចូលរួមចំនួន៣៩ប្រទេស ក្នុងនោះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១២ ដណ្ដើមបានមេដាយចំនួន១២គ្រឿង មេដាយមាស០៣គ្រឿង ប្រាក់០៣គ្រឿង និងមេដាយសំរិទ្ធ០៦គ្រឿង»។ នេះបើយោងសារដែលបានបង្ហោះកាលពីថ្ងៃទី២ ខែសីហា៕
 
 
 

Tag:
 កីឡាជឺជីតស៊ូ
 មេដាយ
© រក្សាសិទ្ធិដោយ thmeythmey.com