ជាតិ
នយោបាយជាតិ
រដ្ឋមន្រ្តីការបរទេសចិន ចូលគាល់ព្រះមហាក្សត្រ ជួបសម្តេច ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត លោក វ៉ាង យី ចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង (រូបពីទទក)
× ក្នុងថ្ងៃតែមួយ គឺថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការចិន បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្សកម្ពុជា រួមទាំងចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានជំនួបជាមួយលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកផងដែរ។
លោក វ៉ាង យី បានមកដល់កម្ពុជា កាលពីល្ងាចទី២ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំដទៃទៀត។ កិច្ចប្រជុំទាំងនេះ ដែលត្រូវបានរៀបចំឡើងតាំងពីថ្ងៃទី២៩ ខែកក្កដា នឹងត្រូវបញ្ចប់នៅថ្ងៃទី៥ ខែសីហា៕
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក វ៉ាង យី នៅវិមានសន្តិភាព (រូបពី AKP)
លោក ហ៊ុន ម៉ាណែត និង លោក វ៉ាង យី ជួបពិភាក្សាគ្នា (រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)
Tag:
កម្ពុជា
ចិន
ព្រះមហាក្សត្រ
ហ៊ុន សែន
ហ៊ុន ម៉ាណែត
វ៉ាង យី
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com