កីឡាជាតិ
ជាតិ
ប៉ារ៉ាហ្គេម៖កីឡាករ យ៉ុន មួយ ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ១លើវិញ្ញាសាហែលទឹក
04, Aug 2022 , 12:09 pm        
រូបភាព
កីឡាករ យ៉ុន មួយ (ឆ្វេងដៃ) ឈ្នះមេដាយប្រាក់លើវិញ្ញាសា ហែលទឹក ២០០ម៉ែត្រ។ (រូបពីកីឡាករ យ៉ុន មួយ ផ្ញើរឱ្យសារព័ត៌មានថ្មីៗ)
កីឡាករ យ៉ុន មួយ (ឆ្វេងដៃ) ឈ្នះមេដាយប្រាក់លើវិញ្ញាសា ហែលទឹក ២០០ម៉ែត្រ។ (រូបពីកីឡាករ យ៉ុន មួយ ផ្ញើរឱ្យសារព័ត៌មានថ្មីៗ)
 ដោយ៖ ហៀក​ ឆក

កីឡាករហែលទឹកកម្ពុជា យ៉ុន មួយ ប្រជែងបានមេដាយប្រាក់១លើវិញ្ញាសាហែល ២០០ម៉ែត្រ ប្រភេទSM8 និងសំរឹទ្ធ១ លើវិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រ(ហែល)S8 ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។

 
អត្តពលិកកីឡាហែលទឹកកម្ពុជា យ៉ុន មួយ បានប្រកួតលើវិញ្ញាសាហែលសេរី ប្រភេទ (SM8) ជាមួយកីឡាករ៦រូប មកពី៤ប្រទេស។ កីឡាករកម្ពុជារូបនេះ បានសម្រេចលទ្ធផលល្អ ក្នុងថេរវេលា ៣នាទី និង០២ វិនាទី ឈរលើកីឡាករហ្វីលីពីន Edwin ដែលប្រើពេល ៣នាទី និង១៤វិនាទី និងតាមពីក្រោយម្ចាស់ផ្ទះឥណ្ឌូណេស៊ី Zaki ដែលប្រើពេលត្រឹមតែ ២នាទី​ និង៣៩ វិនាទីតែប៉ុណ្ណោះ។
 
បញ្ចប់ការប្រកួត កម្ពុជាគ្រងដំណែងមេដាយប្រាក់១ និងសម្រាប់វិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រ ហែលសេរី(ប្រភេទS8)យកបានមេដាយសំរឹទ្ធ១ ធ្វើបានដោយកីឡាករ យ៉ុន មួយ ដដែល ។ សម្រាប់កីឡាហែលទឹកកម្ពុជា យកបានមេដាយ៤ ក្នុងនោះប្រាក់២ និងសំរឹទ្ធ២។
 
គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា សម្រាប់កម្ពុជាយកបានមេដាយសរុប២១ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ ក្នុងនោះមេដាយមាស៥ ប្រាក់៨ និងសំរឹទ្ធ៨៕
 

Tag:
 កីឡាហែលទឹក
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com