កីឡាជាតិ
ជាតិ
ប៉ារ៉ាហ្គេម៖ក្រុមកីឡាបាល់ទះអង្គុយបុរសកម្ពុជាឈ្នះមេដាយមាស ក្រោយឈ្នះថៃ
04, Aug 2022 , 12:49 pm        
រូបភាព
ក្រុមបាល់ទះអង្គុយកម្ពុជា (ខៀវ) ប្រកួតជាមួយក្រុមថៃ វគ្គផ្តាច់ព្រ័ត្រនាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅថ្ងៃទី៤ ខែសីហា។
ក្រុមបាល់ទះអង្គុយកម្ពុជា (ខៀវ) ប្រកួតជាមួយក្រុមថៃ វគ្គផ្តាច់ព្រ័ត្រនាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅថ្ងៃទី៤ ខែសីហា។
ដោយ៖ ហៀក ឆក
ក្រុមបាល់ទះអង្គុយជនពិការកម្ពុជាដណ្តើមបានមេដាយមាស ក្រោយឈ្នះថៃ ដោយលទ្ធផល ៣-១ សិត នាវគ្គផ្ដាច់ព្រ័ត្រ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅថ្ងៃទី៤ ខែសីហា។

 
ក្រុមកីឡាបាល់ទះអង្គុយបុរស កម្ពុជាធ្វើបានល្អសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដោយការប្រកួតវគ្គជម្រុះសន្សំពិន្ទុក្នុងពូលB កម្ពុជាបានយកឈ្នះ ហ្វីលីពីន ៣-០ (២៥-៩, ២៥-៨, ២៥-១១) ឈ្នះមីយ៉ាន់ម៉ា ៣-១ (២៥-១៤, ២៦-២៤, ១៧-២៥, ២៥-២១)។
 
នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រកម្ពុជាបន្តយកឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ីដោយលទ្ធផល ៣-២ (២១-២៥, ២៥-១៥, ២១-២៥, ២៥-១៣, ១៥-១១)។ ចំណែកនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះកម្ពុជាបានយកឈ្នះក្រុមថៃដោយលទ្ធផល ៣-១(២៥-២៣, ២៥-២២, ១៩-២៥, ២៥-២២)។
 
សម្រាប់កម្ពុជាយកបានមេដាយសរុប២២ គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ ក្នុងនោះមេដាយមាស៦ ប្រាក់៨ និងសំរឹទ្ធ៨។
 
 
កីឡាករបាល់ទះអង្គុយបុរសកម្ពុជា៖
១. ម៉ន យ៉ារ៉ាញ់
២. កៅ ហឿន
៣. ណៃ ការ
៤. ស្រៀង លាប
៥. ស្រៀង សុខណា
៦. អឿន ណុត
៧. អ៊ីង ភារៀម
៨. យ៉ុន ក្រឹម
៩. ញូញ សុខ
១០. តង់ រ៉ាវី
១១. ពូន ឌីណា
១២. អ៊ូ ផល្លា៕
 

Tag:
 បាល់ទះ
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com