ជាតិ
ជាង៧ឆ្នាំហើយ ដែល​លោកយាយ ណាយ ជូ ចាត់ទុក​រទេះដូចជាកូនចៅ!
13, Aug 2022 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
កំពត៖ លោកយាយ ណាយ ជូ បានកាត់ជើងស្តាំត្រឹមក្រោមជង្គង់រយៈពេល៨ឆ្នាំហើយ ដោយសារជំងឺទឹកនោមផ្អែម។ ដ្បិតជើងត្រូវកាត់ រួមផ្សំនឹងឆ្អឹងខាងក្នុងមិនរឹងមាំផង លោកយាយ ណាយ ជូ មិនអាចធ្វើដំណើរទៅណាមកណាដោយខ្លួនឯងបានឡើយ។

 
 
ជាសំណាង ក្រោយកាត់ជើងបានមួយរយៈ លោកយាយបានទទួលរទេះជនពិការមួយ ដែលអាចឱ្យលោកយាយធ្វើដំណើរបានដោយខ្លួនឯង។ រទេះនេះហាក់ ប្លែក ដោយសារវាមានចង្កូតសម្រាប់លោកយាយរុញទៅមុខ និងមានកន្លែងអង្គុយងាយស្រួល។ ក្រោយប្រើរទេះនេះជាង៧ឆ្នាំ លោកយាយបានលើកឡើងពីចំណាប់អារម្មណ៍ដូច្នេះថា៖« រទេះដូចកូនចៅខ្ញុំ វាអាចជូនខ្ញុំទៅនេះទៅនោះបាន»៕
 
 
 

Tag:
 Mojo
  លោកយាយ ណាយ ជូ
  ខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com