ជាតិ
យុវជនសកម្ម សេវាល្អ
មេឃុំកូនសត្វ ​ស្នើឱ្យពលរដ្ឋចូលរួមថែរក្សាផ្លូវបេតុងក្នុងឃុំដែលទើបសាងសង់រួច
17, Aug 2022 , 6:59 pm        
រូបភាព
ដោយ៖ យុវជនឃុំកូនសត្វ
 
ស្រុកទឹកឈូ,កំពត៖ លោក វ៉ិត សុភ័ក្រ្ត មេឃុំកូនសត្វ ស្នើឱ្យពលរដ្ឋចូលរួមជួយថែរក្សាផ្លូវបេតុងក្នុងឃុំ ដែលទើបតែសាងសង់រួចរាល់ ក្នុងឆ្នាំ២០២២នេះ។ លោកថា នេះជាផ្លូវបេតុងទី១ ក្នុងឃុំកូនសត្វ មានប្រវែង៨០០ម៉ែត្រ គិតពីចំណុចផ្សាររោង ទៅដល់វត្តអង្គគ្រឹះស្នា។ ការអភិវឌ្ឍផ្លូវមួយខ្សែនេះ គឺជាថវិកាដែលឃុំទទួលបានពីរដ្ឋ ប្រមាណ៣៨០លានរៀលសម្រាប់ការអភិវឌ្ឍឃុំ។ «ផ្លូវនេះ យើងមិនអាចកំណត់ថាប៉ុន្មានឆ្នាំបានឡើយ ព្រោះថវិកាមានកំណត់ អ៊ីចឹងយើងធ្វើទៅតាមថវិការបស់យើងដែលមាន។ ហើយឆ្នាំនេះ យើងបាន៣៨០លានរៀល​ ហើយឆ្នាំក្រោយយើង ក៏មិនដឹងថាប៉ុន្មាននោះដែរ»។ នេះជាការលើកឡើង របស់លោក វ៉ិត សុភ័ក្រ្ត ដែលបន្តថា លោក ឃុំប្ដេជ្ញាបន្តអភិវឌ្ឍ និងស្ថាបនាផ្លូវបន្ថែមដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។

 
​មេឃុំកូនសត្វ ក៏អំពាវនាវដល់ពលរដ្ឋ ឱ្យចូលរួមជួយថែរក្សាផ្លូវនេះផងដែរ។ លោក បញ្ជាក់ទៀតថា ការស្ថាបនាផ្លូវមួយខ្សែនេះ មិនបង្កឱ្យមានផលប៉ះពាល់ដល់ផ្ទះ ទ្រព្យសម្បត្តិរបស់ពលរដ្ឋណាម្នាក់ឡើយ។
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 
 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com