ជាតិ
រដ្ឋបាលភ្នំពេញ ត្រៀមសាងសង់ស្ពានអាកាស២ទៀត ក្នុងពេលឆាប់ៗ
20, Aug 2022 , 12:39 pm        
រូបភាព
ការចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រៀមសាងសង់ស្ពានអាកាស ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ កាលពីថ្ងៃទី១៩ ខែសីហា។ រូបពី លោក នួន ផារ័ត្ន
ការចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រៀមសាងសង់ស្ពានអាកាស ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ កាលពីថ្ងៃទី១៩ ខែសីហា។ រូបពី លោក នួន ផារ័ត្ន
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមសាងសង់ស្ពានអាកាសចំនួន២ទៀតក្នុងពេលឆាប់ៗនេះ។ នេះបើតាមព័ត៌មាន ដែលលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បង្ហោលើទំព័រហ្វេសប៊ុក។ 



កាលពីថ្ងៃទី១៩ ខែសីហា លោក នួន ផារ័ត្ន និងយូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចុះទៅពិនិត្យទីតាំងត្រៀមបើកការដ្ឋានសាងសង់ស្ពានអាកាសត្រង់ចំណុចប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌចំការមន។ ដោយឡែក ទីតាំងត្រូវសាងស្ពានអាកាស១ទៀត នៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្សី និងមហាវិថីសម្តេចចៅហ្វាវាំង។
  


សារព័ត៌មាន Thmey Thmey បានទាក់ទងទៅកាន់ លោក មេ៉ត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនភ្នំពេញ ប៉ុន្តែគ្មានអ្នកទទួល។ ស្របពេល លោក ហ៊ាង សុទ្ធាយុត្ត អ្នកនាំពាក្យក្រសួងសាធារណការ ថាលោក មិនទាន់បានដឹងពីគម្រោងសាងសង់ស្ពានអាកាសទាំង២នេះនៅឡើយ៕ 
 

Tag:
 ស្ពានអាកាស
  ការអភិវឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com