ជាតិ
សង្គមជាតិ
អាជ្ញាធរកែលម្អលូក្នុងខណ្ឌសែនសុខ ដើម្បីបន្ថយទឹកជំនន់
20, Aug 2022 , 3:59 pm        
រូបភាព
ភ្លៀងធ្លាក់ បណ្ដាលឱ្យលិចផ្លូវ២០០៤ នាពេលកន្លងមក។
ភ្លៀងធ្លាក់ បណ្ដាលឱ្យលិចផ្លូវ២០០៤ នាពេលកន្លងមក។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមកែលម្អប្រពន្ធប្រឡាយលូ នៅបណ្ដោយផ្លូវលេខ២០០៤ រវាងផ្លូវលេខ ២៧១ ដល់ផ្លូវលេខ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ។ ការកែលម្អប្រពន្ធលូនេះ ដើម្បីការ់បន្ថតជំនន់ទឹកភ្លៀង ដែលធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់បរិស្ថាន។



ការកែលម្អប្រពន្ធប្រឡាយលូខាងលើនេះ មានរយៈពេល១០ថ្ងៃ គឺចាប់ពីយប់ថ្ងៃទី១៩ ដល់យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ តាមរយៈសកម្មភាពខាងលើនេះ រដ្ឋាបាលរាជធានីភ្នំពេញ ជូនដំណឹងឱ្យពលរដ្ឋធ្វើចរាចរណ៍ ត្រូវជិះពង្វាង នៅចំណុចផ្លូវដែលកែលម្អនោះ៕ 
 
 

Tag:
 ThmeyThmey
  រដ្ឋបាលរាជធានីភ្នំពេញ
  កែលម្អលូ
  ខណ្ឌសែនសុខ
© រក្សាសិទ្ធិដោយ thmeythmey.com