អត្ថបទពាណិជ្ជកម្ម
Heifer Impact Capital និង ក្រុមហ៊ុន Kenko Shoku នឹងបង្កើតទម្រង់ទីផ្សារថ្មីមួយសម្រាប់បន្លែ និងផ្លែឈើក្នុងស្រុក
27, Aug 2022 , 3:00 pm        
រូបភាព
Kenko Shoku (កេនកូ ហ្សុគឹ) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មក្នុងស្រុកមួយបានសហការជាមួយមូលនិធិ អ្នកវិនិយោគឯកជន Heifer Impact Capital (ហេហ្វឺ អ៊ីមផេក ខាប់ភីថល) ដែលគ្រោងនឹងវិនិយោគថវិការរួមគ្នាសរុប ជិតមួយលានដុល្លារសហរដ្ឋអាមេរិកដើម្បីបង្កើតទំរង់ទីផ្សារថ្មីមួយដោយធ្វើការអភិវឌ្ឈបញ្ចូលបន្ថែមនូវបច្ចេកវិទ្យាទីផ្សារឌីជីថលក្នុងគោលបំណងលើកកម្ពស់ក៏ដូចជាពង្រីកទីផ្សារសំរាប់បន្លែនិងផ្លែឈើដែលដាំដុះក្នុងស្រុកដោយកសិករក្នុងខេត្តចំនួន៨ រួមមានខេត្ត ព្រះសីហនុ សៀមរាប កំពង់ចាម បាត់ដំបង កំពត ពោធិ៌សាត់ តាកែវ និងកំពង់ឆ្នាំង នៅទូទាំងប្រទេសកម្ពុជា។
 
ក្រុមហ៊ុន Kenko Shoku (កេនកូ ហ្សុគឹ) ចាត់ទុកការវិនិយោគរួមគ្នានេះថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ក្នុងការពង្រីកចំនែកទីផ្សាររបស់ខ្លួននៅក្នុងស្រុកស្របពេលដែលសកម្មភាពក្នុងការកសាងទំនុកចិត្តបន្ថែមលើបន្លែ និងផ្លែឈើដែលដាំដុះក្នុងស្រុកសំរាប់អតិថិជនក្នុងស្រុកកំពុងមានសន្ទុះកើនឡើង។ សារះសំខាន់នៃការវិនិយោគនេះនឹង គាំទ្រក្រុមហ៊ុនក្នុងការកែលម្អគុណភាពផលិតផលរបស់ខ្លួនដោយប្រើបច្ចេកវិទ្យាឌីជីថលសម្រាប់ធ្វើការតាមដានគុណភាព នៃដំនើរការផលិត ដោយរាប់ចាប់តាំងពីកសិដ្ឋានរហូតដល់ទីផ្សារ។ បច្ចុប្បន្នក្រុមហ៊ុន Kenko Shoku (កេនកូ ហ្សុគឹ) កំពុងធ្វើការជាមួយកសិករដោយគាំទ្រពួកគេឱ្យដាំបន្លែ និងផ្លែឈើស្របតាមស្តង់ដារការអនុវត្តកសិកម្មល្អ GAP (Good Agricultural Practices)។
 
 
“គោលដៅចម្បងរបស់យើងនៃការវិនិយោគរួមគ្នាជាមួយមូលនិធិអ្នកវិនិយោគឯកជន Heifer Impact Capital (ហេហ្វឺ អ៊ីមផេក ខាប់ភីថល) គឺដើម្បីបង្កើតទំរង់ទីផ្សារឌីជីថល និងទីផ្សារក្រៅប្រព័ន្ធឌីជីថលថ្មីមួយដែលអាចទិញផលិតផល ពីសហករណ៍កសិកម្មដែលគាំទ្រដោយកម្មវិធីរបស់អង្គការ ហេហ្វឺអន្តរជាតិ (Heifer International) នៅក្នុងប្រទេសកម្ពុជា។ ការចូលរួមនេះត្រូវបានរំពឹងទុកថានឹងបង្កើននូវការវិវត្តន៏ជាវិជ្ជមានដល់តម្រូវការសម្រាប់កសិករ និងសហករណ៍កសិកម្មដែលគាំទ្រដោយអង្គការ ហេហ្វឺអន្តរជាតិ (Heifer International)។ កិច្ចសន្យារបស់អ្នកទិញ ដែលអាចទុកចិត្តបាននឹងពង្រឹងសហករណ៍កសិកម្មក្នុងការធ្វើផែនការអាជីវកម្មដែលច្បាស់លាស់មួយដើម្បីទទួលបាននូវ ឱកាសហិរញ្ញប្បទាន។ ” ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Kenko Shoku (កេនកូ ហ្សុគឹ) - លោក ឃិន ម៉ារិទ្ធ។
 
ក្រុមហ៊ុន Kenko Shoku (កេនកូ ហ្សុគឹ) កំពុងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់អ្នកផលិតខ្នាតតូច (farmer collectives) និង ទីផ្សារសម្រាប់សហគ្រិនវ័យក្មេងតាមរយៈដំណើរការនៃការតភ្ជាប់គ្នានិងបំពាក់បច្ចេកវិទ្យាជូនសមូហភាពកសិករ និង ម្ចាស់ដែលបានទិញហ្រ្វេនឆាយ (Franchisees)។ បច្ចុប្បន្នក្រុមហ៊ុនកំពុងកាន់កាប់កសិដ្ឋានផ្ទាល់ខ្លួនចំនួន៦ទីតាំង ដែលមានតំបន់គោលដៅចែកចាយចំនួន៨ខេត្ត ជាមួយនឹងការវិនិយោគប្រមាណជា ២០០០០ ដុល្លារអាមេរិកក្នុងមួយ កសិដ្ឋាន។ តាមរយៈការចូលរួមនេះក្រុមហ៊ុនគ្រោងនឹងពង្រីកហាងលក់រាយរហូតដល់ចំនួន៩១ហាង និងហាងលក់បោះដុំ រហូតដល់ចំនួន១០ហាងនៅឆ្នាំ ២០២៥ ដើម្បីផ្គត់ផ្គង់ទៅដល់ទូទាំងប្រទេស។ ក្រុមហ៊ុននឹងបង្កើតហាងលក់បោះដុំ ដោយទុនវិនិយោគខ្លួនឯង ខណៈដែលហាងលក់រាយនឹងត្រូវបានទិញនិងគ្រប់គ្រងដោយម្ចាស់ដែលបានទិញហ្រ្វេនឆាយ (Franchisees)។
 


“អង្គការ ហេហ្វឺអន្តរជាតិ (Heifer International) ធ្វើការនៅទូទាំងប្រទេសកម្ពុជាដើម្បីភ្ជាប់ក្រុមកសិករដែលរួមមាន ក្រុមស្ត្រីដែលដំណើរការកសិអាជីវម្មដោយខ្លួនឯង សហករណ៍កសិកម្ម និងសហជីព។ បណ្តាញដ៏រឹងមាំទាំងនេះអាចឱ្យកសិករចូលរួមប្រឹងប្រែងជាមួយគ្នាហើយទទួលបាននូវទីផ្សារ និងដើមទុនហិរញ្ញប្បទាន។ គម្រោងនេះស្របទៅតាមគោលដៅរបស់ មូលនិធិអ្នកវិនិយោគឯកជន Heifer Impact Capital (ហេហ្វឺ អ៊ីមផេក ខាប់ភីថល) ដើម្បីកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការវិនិយោគនៅទូទាំងខ្សែសង្វាក់តម្លៃកសិកម្មដែល ហេហ្វឺ (Heifer) កំពុងធ្វើការ។ ” នាយកប្រចាំតំបន់ – Heifer Impact Capital, លោក Pranjit Talukdar។
 
 
ការវិនិយោគនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបានផលិតផលពី ១០ ទៅ ១៥ តោនក្នុងមួយខែពីសហករណ៍កសិកម្មចំនួន ៨៧ ដែលធ្វើការជាមួយអង្គការ ហេហ្វឺអន្តរជាតិ (Heifer International)។ ប្រាក់ចំណូលរបស់កសិករដែលជាប់កិច្ចសន្យា ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២០០ ដុល្លារអាមេរិកក្នុងមួយខែប្រៀបធៀបនឹងប្រាក់ចំណូលបច្ចុប្បន្នដែលមានចំនួន ១០៨ ដុល្លារអាមេរិកក្នុងមួយខែ។
“ការវិនិយោគពីក្រុមហ៊ុន Heifer ដល់វិស័យឯកជន នឹងជួយកសិករខ្នាតតូចនៅតាមជនបទ និងសហគមន៍របស់ពួកគេឱ្យទទួលបាននូវទីផ្សាររួមមួយ និងអភិវឌ្ឍសមត្ថភាពផ្គត់ផ្គង់ផលិតផលអោយបានគ្រប់គ្រាន់ទៅកាន់ទីផ្សារ។ លើសពីនេះ ការវិនិយោគនេះធ្វើឡើងដើម្បីបង្កើតអោយមាននូវភាពចម្រុះគ្នានៅក្នុងកម្មវិធីជំរុញទីផ្សារនៃគម្រោងបសុបក្សីរបស់អង្គការ Heifer Cambodia (Heifer Cambodia’s Poultry Project of National Pride)។ ភាពជាដៃគូរួមនេះនឹងមានគោលដៅរួមមួយ ដោយផ្អែកលើគោលការណ៍ គុណតម្លៃ និងចក្ខុវិស័យរួមដែលផ្តោតលើមនុស្ស និងភពផែនដីជាចំនុចស្នូល”។ នាយកប្រចាំប្រទេស – Heifer International Cambodia លោកបណ្ឌិត ញ៉ែម សារ៉េត។
 
អំពី ក្រុមហ៊ុន Kenko Shoku (កេនកូ ហ្សុគឹ)៖
ក្រុមហ៊ុន Kenko Shoku (កេនកូ ហ្សុគឹ) ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០២០ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា កសិកម្មជាមួយនឹងចក្ខុវិស័យក្នុងការជំរុញវិស័យកសិកម្មរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ បេសកកម្មរបស់ក្រុមហ៊ុនគឺដើម្បីកសាងទីផ្សារសហគមន៍មួយសំរាប់អ្នកប្រើប្រាស់ដែលអាចទទួលបាននូវអាហារសុខភាពនិងសុវត្ថិភាពក្នុងប្រទេសកម្ពុជាដោយមានការចូលរួមជាមួយកសិករ និងសមូហភាពកសិករ។ ក្រុមហ៊ុន Kenko Shoku (កេនកូ ហ្សុគឹ) គឺជាក្រុមហ៊ុនបណ្តាក់ទុនក្នុងស្រុកមួយដែលមានគោលដៅកសាងទីផ្សារដល់កសិករនិងនាំយក កសិកម្មកម្ពុជាទៅកាន់ពិភពលោកដោយប្រើបច្ចេកវិទ្យាឌីជីថលក្នុងការធ្វើទំនើបកម្មកសិកម្មដើម្បីជួយកសិករនិងបង្កើត ប្រព័ន្ធអេឡិចត្រូនិចអាជីវកម្ម (E-Commerce) ដើម្បីពង្រឹងការចូលទៅកាន់ទីផ្សារ។
 
អំពី មូលនិធិអ្នកវិនិយោគឯកជន Heifer Impact Capital (ហេហ្វឺ អ៊ីមផេក ខាប់ភីថល)៖
Heifer Impact Capital (ហេហ្វឺ អ៊ីមផេក ខាប់ភីថល) គឺជាអ្នកវិនិយោគឯកជនសកលមួយដែលផ្តោតលើការអភិវឌ្ឍសង្គម អោយមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងគោលដៅបង្កើតទ្រព្យសម្បត្តិដែលគាំទ្រដល់កសិករក្រីក្រ។ ដោយធ្វើការតាមរយៈ អន្តរការីហិរញ្ញវត្ថុក្នុងស្រុក និងក្នុងតំបន់ និងដៃគូផ្សេងៗទៀត ការងារនេះបានប្រើប្រាស់ជំនួយឥតសំណងរបស់អង្គការ ហេហ្វឺអន្តរជាតិ (Heifer International) រួមជាមួយនឹងមូលនិធិរបស់អ្នកវិនិយោគផ្សេងៗទៀតដើម្បីបង្កើតការផ្លាស់ប្តូរ ជាវិជ្ជមាន និងបង្កើតប្រាក់ចំណូលស្របពេលជាមួយគ្នាក្នុងការធ្វើអោយល្អប្រសើរនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការផ្តល់ទុនវិនិយោគសមរម្យដល់កសិករនិងសហករណ៍ដែលគាំទ្រដោយអង្គការ ហេហ្វឺអន្តរជាតិ (Heifer International)។
 
អំពី Heifer International Cambodia
Heifer International Cambodia បានចាប់ផ្តើមកម្មវិធីនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 1999 ដោយធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម និងការបង្កើនប្រាក់ចំណូលរបស់កសិករខ្នាតតូចតាមរយៈកសិដ្ឋានចិញ្ចឹមមាន់ និងបន្លែសុវត្ថិភាព។ កសិករខ្នាតតូចនៅក្នុងប្រទេសត្រូវបានរៀបចំជាក្រុមជួយខ្លួនឯង Self-Help Groups (SHGs) និងសហករណ៍កសិកម្ម (AC) ដែលអនុញ្ញាតឱ្យពួកគេទទួលបានទីផ្សារថ្មី និងហិរញ្ញវត្ថុដើម្បីពង្រីកអាជីវកម្មកសិកម្មរបស់ពួកគេ។ SHGs ទទួលបានការបណ្តុះបណ្តាលក្នុងការកសាងសមត្ថភាពផ្សេងៗដែលជាផ្នែកមួយនៃគំរូការអភិវឌ្ឍន៍សហគមន៍រួម Heifer International’s Values Based Holistic Community Development (VBHCD) ដែលកំពុងជួយពួកគេឱ្យបញ្ចេញសក្តានុពលរបស់ពួកគេ។ គម្រោងនៅ Heifer Cambodia កំពុងបង្កើនសន្តិសុខស្បៀង ការកែលម្អអនាម័យសាធារណះ និងអនាម័យបុគ្គល   ការកសាងជំនាញកសិកម្ម និងការវិនិយោគ និងការរួមបញ្ចូលសហគ្រាសធុនតូច និងមធ្យម (MSMEs) ទៅក្នុងប្រព័ន្ធទីផ្សារកសិកម្ម និងខ្សែសង្វាក់តម្លៃរួមមួយ ដោយដើរទន្ទឹមគ្នានឹងការពង្រឹងបណ្តាញអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាពនៅ ថ្នាក់មូលដ្ឋាន និងខេត្ត។ គោលដៅអភិវឌ្ឍន៍ដើម្បីការផ្លា់ប្តូរជាវិជ្ជមានរបស់ Heifer Cambodia គឺដើម្បីជួយដល់ប្រជាជនក្នុងរង្វង់ ៨៨៣០០ ទៅ ៣០០០០០ គ្រួសារ ដើម្បីដោះស្រាយនូវបញ្ហាគម្លាតប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ និងដើម្បីទ្រទ្រង់ខ្សែសង្វាក់តម្លៃកសិកម្មរបស់ពួកគេ។ ភាពជោគជ័យរបស់កម្មវិធី Heifer KH គឺស្ថិតនៅលើសមត្ថភាពនៃគម្រោងស្នូលរបស់យើង ដើម្បីជួយកសិករក្រីក្រខ្នាតតូច និងសហគមន៍របស់ពួកគេឱ្យមានភាពរឹងមាំដោយពឹងផ្អែកលើខ្លួន ឯង។ យើងត្រូវធ្វើឱ្យប្រាកដថាអ្នកដែលទទួលផលពីគម្រោង (កសិករទាំងឡាយដែលជាសមាជិកនៃSHG សហករណ៍ និងសមាគមសហគ្រិនសង្គមកសិកម្ម) អាចស្រមៃរឺប្រមើរមើលពីអនាគតរបស់ពួកគេហើយរៀបចំផែនការ និងគ្រប់គ្រងអនាគត និងសហគ្រាសរបស់ពួកគេផ្ទាល់។
 
អាស័យដ្ឋាន និងទំនាក់ទំនង៖
ក្រុមហ៊ុន Kenko Shoku (កេនកូ ហ្សុគឹ)
ផ្ទះលេខ 7-8 ផ្លូវលេខ 271 ខណ្ឌទួលគោក រាជធានីភ្នំពេញ
ហ្វេសប៊ុក - https://www.facebook.com/Kenkoshoku
លោក ឃិន ម៉ារិទ្ធ - នាយកគ្រប់គ្រង




 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Kenko Shoku
© រក្សាសិទ្ធិដោយ thmeythmey.com