កីឡាអន្តរជាតិ
ជាតិ
អត្តពលិកកម្ពុជា ៨រូប នឹងចេញទៅប្រកួតពានរង្វាន់សូហ្វតេនីសអន្តរជាតិ នៅកូរ៉េខាងត្បូង
31, Aug 2022 , 7:59 am        
រូបភាព
គ្រូបង្វឹក និងកីឡាការិនីសូហ្វតេនីសកម្ពុជា។ រូបពី សហព័ន្ធកីឡាសូហ្វតេនីសកម្ពុជា
គ្រូបង្វឹក និងកីឡាការិនីសូហ្វតេនីសកម្ពុជា។ រូបពី សហព័ន្ធកីឡាសូហ្វតេនីសកម្ពុជា
ដោយ:
កីឡាករ-កីឡាការិនីសូហ្វតេនីសជម្រើសជាតិកម្ពុជា ៨រូបនឹងចេញទៅបោះជំរំហ្វឹកហាត់ និងចូលរួមប្រកួតព្រឹត្តិការណ៍កីឡាសូហ្វតេនីស (The Guide to the 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament) នៅកូរ៉េខាងត្បូង ចាប់ផ្តើមពីថ្ងៃទី១៤ ដល់២១ ខែកញ្ញា។

 
ប្រទេសជាង៥០ នឹងចូលរួមប្រកួតពានរង្វាន់កីឡាសូហ្វតេនីសលំដាប់ពិភពលោក (The Guide to the 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament) ដែលនឹងប្រារព្ធធ្វើនៅទីលាន Yeolwoomul Tennis Center និងទីលាន Ganghwa Soft Tennis court ក្នុងក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។
 
អត្តពលិកជម្រើសជាតិកម្ពុជា ទាំង៨រូប រួមមាន កីឡាករ កាន់ សោភ័ណ្ឌ, ចន ម៉ាដា, សាយ សុចិត្រា,សំ ចាន់កាប៊ី, សយ សុធន់, សម ដេវីដ និងកីឡាការិនី ម៉េត ម៉ារីយ៉ាន, ឃុន ចន្ទរ៉ូសិកា។ ពួកគេនឹងចេញដំណើរទៅនារាត្រីថ្ងៃទី៣១ ខែសីហា ៕
 
 
 

Tag:
 កីឡាសូហ្វតិនី្នស
 KCISTT
© រក្សាសិទ្ធិដោយ thmeythmey.com