អត្ថបទពាណិជ្ជកម្ម
កក់ទូរស័ព្ទ Galaxy Z Fold4 និង Galaxy Flip4 អតិថិជន Samsung នឹងបានរង្វាន់ជាច្រើនពី​ក្រុមហ៊ុន Smart Axiata
31, Aug 2022 , 11:26 am        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាស​ពីការ​ទទួល​កក់ទុកមុនសម្រាប់​កំពូលទូរស័ព្ទរបស់​ក្រុមហ៊ុន Samsung ម៉ូដែលថ្មីចំនួនពីរ​ជាមួយនឹង​​ឱកាស​ទទួលបានរង្វាន់ និង​​ឈ្នះ​រង្វាន់​ជាច្រើន 
កក់ទូរស័ព្ទ Galaxy Z Fold4 និង Galaxy Flip4 អតិថិជន Samsung នឹងបានរង្វាន់ជាច្រើនពី​ក្រុមហ៊ុន Smart Axiata
 
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាស​ពីការ​ទទួល​កក់ទុកមុនសម្រាប់​កំពូលទូរស័ព្ទរបស់​ក្រុមហ៊ុន Samsung ម៉ូដែលថ្មីចំនួនពីរ​ជាមួយនឹង​​ឱកាស​ទទួលបានរង្វាន់ និង​​ឈ្នះ​រង្វាន់​ជាច្រើន ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ​នៅកម្ពុជាមួយ​នេះ។
 
អតិថិជនរបស់​ក្រុមហ៊ុន Smart Axiata ក៏ដូច​ជា​អតិថិជនរបស់​ក្រុមហ៊ុន Samsung ទាំងអស់​នឹង​មាន​​ឱកាសកក់​ទុក​មុន​សម្រាប់​ទូរស័ព្ទ​ Samsung Galaxy Z Fold4 និងទូរស័ព្ទ Galaxy Flip4 ដោយ​ពួកគេ​គ្រាន់តែ​​កក់ប្រាក់​ទុក​មុន​ត្រឹមតែ 20 ដុល្លារប៉ុណ្ណោះ ហើយ​​នឹង​បង់​ប្រាក់​បង្គ្រប់​​​នៅ​​ពេល​មក​ទទួល​យក​ទូរស័ព្ទ​នៅ​តាម​បណ្តា​ទីតាំង Smart Shop របស់​ក្រុមហ៊ុន Smart Axiata ដែលខ្លួនបានកក់។


 
អតិថិជន​ដែល​ធ្វើការ​កក់ទូរស័ព្ទទាំង 2 ម៉ូឌែលនេះ​នឹង​ទទួល​បាន​កញ្ចប់​កាដូ​ដោយ​ឥតគិត​ថ្លៃ។ សម្រាប់ទូរស័ព្ទ Samsung Galaxy Z Fold4 អតិថិជន​ដែល​ធ្វើការ​កក់​ទូរស័ព្ទ​ប្រភេទ​នេះ​​នឹង​ទទួល​បាន​កាស​ឥតខ្សែ Buds2 Pro ចំនួន 1 ស្រោម​ទូរស័ព្ទមាន​ប៊ិចចំនួន 1 ស៊ីមកាត​លេខ​ពិសេស​តម្លៃ 54 ដុល្លារ​ចំនួន 1 និង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ចំនួន 4GB ក្នុង​មួយ​ខែ​រយៈពេល 12ខែ។
 
សម្រាប់អតិថិជនដែល​ធ្វើការ​កក់​ទូរស័ព្ទ Samsung Galaxy Z Flip4 វិញ ពួកគេ​នឹង​ទទួល​បាន កាស​ឥតខ្សែ Buds2 Pro ចំនួន1 ស្រោមទូរសព្ទចំនួន 1 ស៊ីមកាត​លេខពិសេស​តម្លៃ 54 ដុល្លារ​ចំនួន 1 និង​ការប្រើ​ប្រាស់​អ៊ីនធឺណិតចំនួន 4GB ក្នុងមួយ​ខែ​រយៈពេល 12ខែ។
 
អ្វីដែល​កាន់​តែពិសេស​ជាងនេះទៀត​នោះ រាល់​អតិថិជន​ដែល​ធ្វើការ​កក់ទូរស័ព្ទទាំងពីរ​ម៉ូដែលនេះ នឹង​មាន​ឱកាស​ចូលរួម​ក្នុង​ការចាប់រង្វាន់​បន្ថែម ដែល​ផ្តល់ជូនសម្រាប់​តែ​អតិថិជន​កក់​ទូរស័ព្ទ​នៅ​ក្រុមហ៊ុន Smart ប៉ុណ្ណោះ​។ ​រង្វាន់​ទាំងនេះ​រួម​មាន​ធេប្ល៊ីត Samsung Galaxy Tab S8 Ultra និងនាឡិកា Samsung Galaxy Watch 4។
 
ទូរស័ព្ទ Samsung Galaxy Z Fold4 ជាទូរស័ព្ទបត់​ដ៏អស្ចារ្យ​ដែលមានអេក្រង់រហូតដល់ទៅ 3 អេក្រង់ ដែលអេក្រង់ចម្បង​មានទំហំ 7.6 អ៊ីញ​ប្រភេទ Dynamic AMOLED 2X ដែលអាចប្រើប៊ិច S Pen សសេរពីលើបានថែមទៀតផង។ អ្វីដែល​កាន់តែអស្ចារ្យទៀត​នោះ គឺ​ទូរស័ព្ទម៉ូដែលនេះ​មាន​​កាមេរ៉ាទំហំ​ធំរហូត​ដល់ 12 មេហ្គាភិសែល​សម្រាប់​ថត​រូប​ប្លង់​ទូលាយ និងមាន​កាមេរ៉ាសែល​ហ្វី​ទំហំ 4MP។ ថាមពលថ្មរបស់ទូរស័ព្ទ​នេះមានទំហំធំ​រហូតដល់​ទៅ 4,400mAh អាច​ទ្រទ្រង់​ការ​សាកថ្ម Super Fast Charging បាន។ 
 
ដោយឡែក​ ទូរស័ព្ទ Samsung Galaxy Z Flip4 ជាទូរសព្ទកាច់ មានរូបរាងតូចច្រឡឹង សាកសម​នឹង​យុវជន​និង​យុវនារីសម័យថ្មី ដែល​មាន​ទំហំ​អេក្រង់​ធំទូលាយ​រហូត​ដល់​ទៅ 6.7អ៊ីញ និងមាន​ថាមពល​ថ្មកាន់​បាន​យូរ​ទំហំ 3,700 mAh ដំណើរការ​ដោយ​អង្គចងចាំ​ប្រភេទ Snapdragon 8+ Gen និង​មាន​មុខងារ​ការជ្រាបការពារ​​ទឹក IPX8 បាន​រហូត​ដល់​ទៅ 30 នាទី។
 
កម្មវិធី​កក់ទុកមុននេះ​នឹង​ធ្វើឡើង​ចាប់ពីថ្ងៃនេះ​រហូតដល់ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ​2022។ ការ​កក់ទុក​មុនអាចធ្វើទៅបាន​​ដោយគ្រាន់​តែ​ចុចនៅលើ​តំណភ្ជាប់​នេះ៖ https://pre-order.smart.com.kh/samsung/
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com