កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel ថា Chelsea ត្រូវកែលម្អឱ្យលឿនតាមតែអាចធ្វើទៅបាន
31, Aug 2022 , 3:50 pm        
រូបភាព
លោក Thomas Tuchel ថ្ងៃទី៣១ ខែសីហា និយាយចំៗថាក្រុម Chelsea ត្រូវការកែលម្អឱ្យបានកាន់តែលឿនតាមតែអាចធ្វើទៅបាន ក្រោយប្រកួតចាញ់ក្រុម Southampton ២-១។ ​គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់អះអាងថា នឹងធ្វើឱ្យក្រុមខ្លាំងដូចមុនដោយមិនប្រើពេលយូឡើយ។


 
បរាជ័យទល់ Southampton ជាការចាញ់លើកទីពីរក្នុងចំណោម៥ប្រកួតដំបូងសម្រាប់ Chelsea នាដើមរដូវកាលថ្មីនេះ ដោយកាលប្រកួតសប្តាហ៍ទី៣ ចាញ់ម្ចាស់ផ្ទះ ​Leeds United ៣-០។ នេះជាការចាញ់ក្រៅទឹកដី ២លើកជាប់គ្នាលើកដំបូងសម្រាប់ Chelsea តាំងពីឆ្នាំ២០២០ មក។ 
 
មិនសប្បាយចិត្តចំពោះលទ្ធផលក្រុមដើមរដូវកាលថ្មី ​Tuchel និយាយថា លោកមិនចូលចិត្តលទ្ធផលចាញ់ឡើយ ហើយក្រុមត្រូវការកែប្រែឱ្យលឿនបំផុត។
 
«ខ្ញុំពិតជាមិនចូលចិត្តលទ្ធផលចាញ់ឡើយ ហើយនេះជាជាលើកទីពីរក្នុងរដូវកាលនេះ វាលឿនពេកហើយ។ […] យើងទាំងអស់មិនចូលចិត្តរឿងនេះទេ យើងបានព្យយាមដើម្បីការឈ្នះរាល់ប្រកួត។ ប៉ុន្តែផ្លូវដែរត្រូវធ្វើពេលនេះ យើងត្រូវការកែលម្អអ្វីដែលយើងត្រូវការឱ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន ក្នុងការផ្លាស់ប្តូរការលេង។» លោក Tuchel បាននិយាយបែបនេះ។
​ក្រោយបញ្ហាម្ចាស់ក្លិបដោះស្រាយចប់ Chelsea ក៏ជួបបញ្ហាកីឡាករដែលក្លាយជារឿងមួយដ៏ចម្បងសម្រាប់ក្រុម ខណៈដែលកីឡាករល្អៗបានចាកចេញ និងកីឡាករសំខាន់មួយចំនួនក្នុងក្រុមរងរបួស។ យ៉ាងណាមិញកាលសប្តាហ៍មុនលោក Tuchel ធ្លាប់បានប្រកាសរួចហើយថា Chelsea ត្រូវការនាំចូលកីឡាករបន្ថែមខណៈទីផ្សារខិតជិតនឹងបិទទ្វារ។
 
Chelsea នាសប្តាហ៍ទី៦ ត្រូវស្វាគមន៍ West Ham United នាកីឡាដ្ឋាន Stamford Bridge ថ្ងៃទី៣ ខែកញ្ញា៕
 
 

Tag:
 Chelsea
  Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com