អត្ថបទពាណិជ្ជកម្ម
ពិធីសម្ពោធជាផ្លូវការនៃស្តេចស្រាវិស្គី ដ៏ប្រណីត ROYAL SALUT ៣០ឆ្នាំ “KEY TO THE KINGDOM”
01, Sep 2022 , 10:29 am        
រូបភាព
ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២- ភ្នំពេញ] ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាក្រុមហ៊ុននំាចូល និងចែកចាយផ្តាច់មុខនូវស្រាវិស្គី Royal Salute បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវស្រាវិស្គី Royal Salute ៣០ឆ្នាំ Key To The Kingdom ដែលត្រូវបានលាយបញ្ចូលនិង សម្រិតសម្រាំងយ៉ាងពិសេសជាមួយរសជាតិបែបថ្មី និងប្រណីតភាព នៃស្កុតវិស្គី ដែលផ្សារផ្ជាប់ទៅនឹងកេរ្តិ៍ដំណែល និងទំនាក់ទំនងជាប្រវត្តិសាស្រ្តទៅនឹងគ្រួសារជាវង្សនៃចក្រភពអង់គ្លេស។

​​ការផ្សារភ្ជាប់អត្ថន័យនៃស្រាវិស្គី Royal Salute ៣០ឆ្នាំ Key To The Kingdom ក្នុងគោលបំណងដើម្បី​រំលឹក និងអបអរនូវពិធីថ្វាយកូនសោរដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅរាជវាំង Holyrood នៅក្នុងប្រទេសស្កុតឡែន ដើម្បីថ្វាយកូនសោរដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងរយៈពេលដែលទ្រង់គង់នៅក្នុងរាជវាំងសម្រាប់ប្រារព្ធពិធី។ ទ្រង់នឹងត្រូវដង្ហែរជាមួយកូនសោរដែលជាតំណាងនៃកម្មវិធីទៅកាន់ទីក្រុង Edinburgh ។ គួរបញ្ជាក់ផងដែរថាពិធីនេះគឺជាពិធីមួយដែលគេប្រារព្ធឡើងមានរយៈពេលយូរជាងគេក្នុងចំណោមពិធីទាំងអស់នៅក្នុងរាជវង្សអង់គ្លេស ដែលជាពិធីតំណាងអោយកត្តិយស និងសេរីភាព។ រសជាតិថ្មីនៃស្តេចស្រាវិស្គី Royal Salute ៣០ឆ្នាំនេះ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដោយជ្រើសរើសយកនូវស្រាវិស្គីដែលកម្រ និងប្រណីតៗដែលមាន​អាយុយ៉ាងតិច ៣០ឆ្នាំពីតំបន់នានានៅក្នុងប្រទេសស្កុតឡែនមករួមបញ្ជូលគ្នា។


 
គួរបញ្ជាក់ផងដែរថា ស្រាវិស្គី Royal Salute ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៥៣ ដើម្បីជាដង្វាយដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងឱកាសនៃពិធីគ្រងរាជសម្បត្តិ ក៏ដូចជាសម្រាប់ជាដង្វាយទៅកាន់ខ្សែរាជវង្សានុវង្សនៅក្នុងចក្រភពអង់គ្លេសនៅក្នុងកម្មវិធីពិសេសៗជាច្រើនទៀត។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការលាយនូវវិស្គីប្រណីតៗ លោក Sandy Hyslop អ្នកឯកទេសផលិតស្រាវិស្គីរបស់ Royal Salute បានខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការលាយបញ្ចូលនូវវិស្គីដែលល្អៗក្នុងការផលិតនូវស្រា Royal Salute ៣០ឆ្នាំនេះឡើង ដែលមានរសជាតិផ្អែមស្រទន់នៃក្លិនផ្លែឈើចំរុះ ដូចជាផ្លែសារី ក្រូចឃ្វិច និងក្លិនរមួតនៃទឹកឃ្មុំ ជាពិសេសទៅទៀតនោះ អ្នកទទួលទាននឹងទទួលនូវរសជាតិឈ្ងុយឈ្ងប់ ។ 
 
លោក Sandy មានប្រសាសន៍ថា “ស្រាវិស្គីប្រភេទថ្មីមួយនេះត្រូវបានផលិតឡើង ដើម្បីអបអរនូវពិធីថ្វាយកូនសោរជូនក្សត្រនៃចក្រភពអង់គ្លេស វាជាពិធីបុណ្យប្រវត្តិសាស្រ្តមានអាយុកាលយូរអង្វែងមកហើយ។ ដើម្បីឱ្យស័ក្ដិសមទៅនឹងកម្មវិធីប្រវត្តិសាស្រ្តដ៏យូរអង្វែងមួយនេះ យើងសម្រិតសម្រាំង និងជ្រើសរើសយកតែវិស្គីដែលមានគុណភាពខ្ពស់ មានរសជាតិនិងក្លិនដ៏ល្អឥតខ្ចោះមកលាយបញ្ចូលគ្នាដើម្បីផលិតនូវវិស្គីដ៏ប្រណីតមួយនេះ”  ។


លើសពីនេះទៅទៀត មិនត្រឹមតែទៅលើគុណភាពនៃវិស្គីនោះទេ សូម្បីតែដបស្រាត្រូវបានឆ្លងកាត់ការឆ្លាក់ដោយដៃ ជាដបប៉សឺឡែនដែលមានការតុបតែងដោយគំរូនៃដាវពីកេរដំណែលរបស់ជនជាតិស្កុតឡែន ជាពិសេសរូបរាង និងការរចនានៅលើដបទំាងមូលត្រូវបានផ្តោតសំខាន់ទៅនឹងអត្ថន័យនៃកូនសោរ រួមជាមួយនឹងវត្ថុដំណាងផ្សេងៗរួមមាន រូបស្នែង ផ្កាកូលាប ដាវរាជវង្ស និង ព្រះឆាយាលក្ខណ៍ ដែលជាដង្វាយសំខាន់សម្រាប់ពិធីផងដែរ។
 
លោក Daren ONG អគ្គនាយកក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) បានមានប្រសាសន៍ថា “ យើងសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជា ទីផ្សារវិស្គីប្រណីតៗនៅមានកម្រិត។ ហេតុដូចនេះក្នុងនាមយើង គឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលនាំចូលផ្តាច់មុខ និងចែកចាយនូវស្រាវិស្គីប្រណីតៗ យើងមានគោលដៅដើម្បីពង្រីកទីផ្សារមួយនេះអោយកាន់តែរីកចម្រើន ធ្វើយ៉ាងណាធានា និងផ្គត់ផ្គង់ជូនដល់អតិថិជននូវផលិតផលសុទ្ធនិងប្រណីតៗ ដើម្បីឆ្លើយតបចំពោះការគាំទ្រផលិតផលរបស់យើង។ ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ គោលដៅរបស់ក្រុមហ៊ុនភើណូដរីខាដ (ខេមបូដ) គឺធ្វើយ៉ាងណាដើម្បីអភិវឌ្ឍ និងចូលរួមចំណែកបង្កើនការរីកចំរើននៃវិស័យពាណិជ្ជកម្ម្ ដោយចូលរួមក្នុងការបង្កើននូវគុណភាពនៃការរស់នៅប្រកបដោយប្រណីត ភាពស្របជាមួយនឹងការរីកចម្រើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ ជាមួយភាពស្ញប់ស្ញែងនៃប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា យើងក៍មានមោទនភាពដែលយើងបាននាំចូលនូវប្រភេទស្រាវិស្គី Royal Salute ដែលជាវិស្គីមួយមានអាយុកាលយូរលង់ និងមានប្រវត្តិផ្សារភ្ជាប់ទៅនឹងខ្សែរាជវង្សគួរអោយស្ញប់ស្ញែងផងដែរ” ។  


គួរបញ្ជាក់ផងដែរថា Royal Salute ៣០ឆ្នាំនឹងមានលក់នៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុនភើណូដ រីខាដ (ខេមបូដ) ទូទាំងប្រទេសកម្ពុជា។
 
ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រៈ​www.royalsalute.com.
អំពី ROYAL SALUTE 
ROYAL SALUTE គឺជាស្រាស្កុតវិស្គីដែលត្រូវបានបន្ទំអស់រយៈពេលយ៉ាងតិច 21ឆ្នាំ ដើម្បីជាដង្វាយក្នុងឳកាសគ្រងរាជសម្បត្តិរបស់មហាក្សត្រិយានី Elizabeth ទី2 ជាមួយនឹងការបាញ់នូវកំាភ្លើងចំនួន21ដើមដើម្បីអបអរក្នុងកម្មវិធីគ្រងរាជនេះ។ ទោះបីជា Royal Salute ត្រូវបានផលិតឡើងសម្រាប់អបអរសាទរប្រវត្តិសាស្រ្តរបស់ចក្រភពអង់គ្លេសក្តី តែផលិតផលមួយនេះក៏ត្រូវបានផលិតឡើងសម្រាប់បម្រើឲ្យអ្នកចូលចិត្តវិស្គីនៅក្នុងសម័យទំនើបផងដែរ ជាមួយនឹងការរួមបញ្ចូលគ្នានូវសិល្បៈ ការច្នៃប្រឌិត និងទំរង់នៃការបង្កើតថ្មីនៃផលិតផលនីមួយៗ។​ Royal Salute ក៏បានចូលរួមជាមួយនឹង POLO ដែលជាក្រុមកីឡាដ៏ល្បីល្បាញក្នុងសម័យបច្ចុប្បន្ននេះ។​ Royal Salute បានធ្វើការឧបត្ថម្ភក្នុងកីឡានេះច្រើនជាង 15 ការប្រកួតនៅលើពិភពលោកដែលនៅក្នុងប្រទេស អង់គ្លេស អាមេរិក អាហ្សង់ទីន ចិន និងកូរ៉េ ជាដើម៕


  






(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Huawei
© រក្សាសិទ្ធិដោយ thmeythmey.com