អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ និងធនាគារ អ អេច ប៊ី ចាប់ដៃគូគ្នា ផ្តល់ ផែនការហិរញ្ញវត្ថុ និងការសន្សំប្រាក់ដល់អតិថិជន
01, Sep 2022 , 12:25 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ - ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) និង ធនាគារ អ អេច ប៊ី (ខេមបូឌា) បានប្រកាសកិច្ចសហការជាដៃគូរយៈពេលយូរអង្វែង ដើម្បីផ្តល់គម្រោងធានារ៉ាប់រងអាយុជីវិត និងផែនការសន្សំជូនដល់ប្រជាពលរដ្ឋកម្ពុជា។ កិច្ចសហការនេះ ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយផ្តល់ឱកាសឱ្យអតិថិជនទាំងអស់របស់ធនាគារ អ អេច ប៊ី ទទួលបាននូវការប្រឹក្សាលើគម្រោងធានារ៉ាប់រងអាយុជីវិតដោយ ឥតគិតថ្លៃ និងដំណោះស្រាយដែលផ្តល់ដោយក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន។
 
លោក WONG KEE POH អគ្គនាយកប្រតិបត្តិនៃធនាគារ អ អេច ប៊ី មានប្រសាសន៍ថា៖«កិច្ចសហការរបស់យើងជាមួយ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលមានប្រតិបត្តិការប្រកបដោយភាពជោគជ័យជាង១២០ឆ្នាំនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត នឹងបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់ជូននូវកញ្ចប់ផលិតផល និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ដែលបំពេញតម្រូវការអតិថិជនផ្សេងៗគ្នា និងនៅដំណាក់កាលផ្សេងៗគ្នានៃតម្រូវការក្នុងជីវិតរបស់ពួកគេ។ សម្រាប់ធនាគារ អ អេច ប៊ី យើងខិតខំដោះស្រាយបញ្ហារបស់អតិថិជន ហើយនឹងបន្តផ្តល់នូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងផលិតផលដែលបំពេញតម្រូវការអតិថិជនរបស់យើងជាចម្បង។ កិច្ចសហការរវាងភាគីទាំងពីរនេះ នឹងជួយឱ្យពួកយើងសម្រេចបាននូវដំណោះស្រាយហិរញ្ញវត្ថុរយៈពេលវែង ខណៈពួកយើងរីកចម្រើនទៅមុខជាមួយគ្នា។»
 


លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖ “ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីកំណើនអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការផ្តល់នូវផលិតផលធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលយូរអង្វែងរបស់យើងជូនដល់ប្រជាជនកម្ពុជាជាច្រើននាក់។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយធនាគារ អ អេច ប៊ី ដែលជាក្រុមហ៊ុនបម្រើសេវាកម្មហិរញ្ញវត្ថុដ៏ធំ មួយនៅក្នុងប្រទេសកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូនេះ នឹងផ្តល់ជូនអតិថិជនរបស់ធនាគារ អ អេច ប៊ី នូវភាពស្ងប់ចិត្តផ្នែកហិរញ្ញវត្ថុ តាមរយៈគម្រោងធានារ៉ាប់រងអាយុជីវិត និងផែនការសន្សំប្រាក់រយៈពេលវែង។
 
អំពី ដាយ អ៊ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១២០ ឆ្នាំ ។ DLHD ជាក្រុមហ៊ុនដែលមានកម្រិតថ្នាក់ A+ ទទួលស្គាល់ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
 
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។
* Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៣៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៣ ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២) ។
 
អំពីធនាគារ ធនាគារ អ អេច ប៊ី (ខេមបូឌា)
RHB Banking Group គឺជាស្ថាប័នសេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយ ក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងសេវាកម្មដ៏ល្អ ជាង ១០០ ឆ្នាំ និងជាវត្តមានដ៏សំខាន់នៅក្នុងប្រទេសតំបន់អាស៊ាន។ គ្រុប របស់ ធនាគារ អ អេច ប៊ី (ខេមបូឌា)មានបុគ្គលិកច្រើនជាង ១៤,០០០នាក់ ហើយយើងមានភាពជាអ្នកដឹកនាំទីផ្សារដ៏រឹងមាំនៅក្នុងប្រទេសម៉ាឡេស៊ី និងតំបន់អាស៊ានដែលផ្តល់ជូននូវផលិតផលគោលដៅផ្សេងៗ។
 
ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០០៨ ហើយបច្ចុប្បន្នមានសាខាចំនួន ១២ ដែលធ្វើប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ គ្រុបរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) នៅកម្ពុជាក៏ផ្តល់ជូននូវសេវាធនាគារវិនិយោគដែលគ្របដណ្តប់ទីផ្សារមូលធន និងជើងសារ ដើម្បីបំពេញបន្ថែមលើសេវាកម្មនៃសកម្មភាពធនាគារពាណិជ្ជរបស់ខ្លួន។





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com