កីឡាជាតិ
ជាតិ
ក្រុមកីឡាអេឡិចត្រូនិក KE និង Angkor PUBGM ចូលរួមប្រកួតពានរង្វាន់ PMPL Championship Fall 2022
03, Sep 2022 , 7:59 am        
រូបភាព
សមាជិកក្រុមកីឡាករ Kill Enemey(KE) ។ រូបពី KE
សមាជិកក្រុមកីឡាករ Kill Enemey(KE) ។ រូបពី KE
ដោយ:
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Kill Enemy(KE) និង Angor PUBGM នឹងចូលរួមប្រកួតពានរង្វាន់ PMPL Championship Fall 2022 ដែលមានក្រុមចំនួន១៦ មកពីប្រទេសផ្សេងៗគ្នាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីប្រកួតប្រជែងដណ្តើមមេដាយមាសនារដូវកាល២០២២ ការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២។

 
បន្ទាប់ពីចូលរួមប្រកួតវគ្គជម្រុះ Asia Pacific Cup Fall 2022 រួចមកកីឡាអេឡិចត្រូនិកកម្ពុជា មានក្រុម KE និង Angor PUBGM យកបានចំណាត់ថ្នាក់ល្អដោយក្រុម KE ទទួលបានចំណាត់ថ្នាក់លេខ១ មាន១៩៧ ពិន្ទុ ខណៈ Angor PUBGM ឈរចំណាត់ថ្នាក់លេខ៤ មាន១៦៧ ពិន្ទុយកបានសំបុត្រឡើងមកលេងពានរង្វាន់ PMPL Play-in 2022 តំបន់អាស៊ីអាគ្នេយ៍។
 
ក្រុមទាំង១៦ រួមមានកម្ពុជា(KE និង Angkor PUBGM), ថៃ(HAIL Esport), Vampire Esports), TEM Entertianment), ឥណ្ឌូណេស៊ី(GPX, Bigetron RA, Dewa United), ម៉ាឡេស៊ី(Don’t Break Dream, TABAH NSEA, TEAM HAQ), វៀតណាម(Phoenix Esports, Eighteen Plus, The Matrix), តៃវ៉ាន់(ONE team Esports),និងក្រុមមកពីប្រទេសមីយ៉ាន់ម៉ា(Yangon Galacticos)។
 
គួបញ្ជាក់ថា សម្រាប់ការប្រកួតមាន១០ជុំ ដែលត្រូវលេងនៅលើ ៣ផែនទីរួមមាន(Miramar, Sanhok, Eragel) ចំពោះផែនទីទាំង៣ នឹងលើកមកលេងជាថ្មីម្តងទៀតដើម្បីបំពេញគម្រប់ ៥ប្រកួតក្នុង១ជុំ។ សមជិកក្រុម KE មាន(Top, SEAN, Kaiya, DavanX, STK) និងក្រុម Angor PUBGM មាន(AstroX, DeeZyOP, Zero, Skynin)៕


សមាជិកក្រុម Angkor PUBGM។ រូបពី Angkor PUBG Esports

 

Tag:
 កីឡាអេឡិចត្រូនិក
 PMPL
© រក្សាសិទ្ធិដោយ thmeythmey.com