ជាតិ
ឪពុកជិះម៉ូតូពីឧត្តរមានជ័យ មករកកូនស្រីអាយុ១៥ឆ្នាំនៅចម្ការលោក ខឹម វាសនា
× សៀមរាប៖ លោក លាង ផល្លា បានធ្វើដំណើរពីខេត្តឧត្តរមានជ័យ ដើម្បីស្វែងរកកូនស្រី ដែលមានវ័យ ១៥ឆ្នាំ នៅចម្ការ លោក ខឹម វាសនា ប្រធានគណបក្សLDP នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បើតាមអ្នកជាឪពុករូបនេះ កូនស្រីរបស់លោកដែលកំពុងរៀនថ្នាក់ទី៨ បានឡើងឡានជាមួយគេ មកចម្ការលោក ខឹម វាសនា បន្ទាប់ពីចេញពីសាលារៀន។
« ភ័យ ដេកមិនលក់ទេ។ ធម្មតាបាត់កូន ឪពុកម្ដាយ បេះដូងលោតខុសប្រក្រតីហើយ។ មកតាមលើកទី៣ ហើយ។ យើងដាក់ពាក្យបណ្ដឹងហើយ សង្ឃឹមលើសមត្ថកិច្ច ១០០ភាគរយ»។ នេះជាសម្ដីលោក លាង ផល្លា ដែលបានជិះម៉ូតូពីខេត្តឧត្តរមានជ័យតាមរកកូនស្រី ដែលនៅក្នុងចម្ការលោក ខឹម វាសនា។
លោក លាង ផល្លា មិនបានដឹងឡើយថា កូនរបស់លោកជឿលោក ខឹម វាសនា ពីពេលណា ព្រោះរូបលោក មិនសូវបាននៅជាមួយកូន ដោយរវល់ធ្វើការនៅចម្ការឆ្ងាយពីផ្ទះ។
សូមជម្រាបថា គិតមកទល់ពេលនេះ ប្រជាជននៅសល់ក្នុងចម្ការលោក ខឹម វាសនា ប្រមាណ ៤ពាន់នាក់ ខណៈថ្ងៃឱសានវាទ នៃការរំសាយការជួបជុំគឺនៅថ្ងៃទី ៥សីហានេះ។
សូមទស្សនាវីដេអូដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com