កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា សម្រួចផែនការត្រៀមព្រឹត្តិការណ៍ថ្នាក់ជាតិ និងស៊ីហ្គេម២០២៣
04, Sep 2022 , 4:59 pm        
រូបភាព
គណៈកម្មាធិការកីឡាជឺជីតស៊ូ រួមជាមួយដៃគូសហការលើការហ្វឹកហាត់។ រូបពីសហព័ន្ធកីឡាជឺជីតស៊ូ កម្ពុជា
គណៈកម្មាធិការកីឡាជឺជីតស៊ូ រួមជាមួយដៃគូសហការលើការហ្វឹកហាត់។ រូបពីសហព័ន្ធកីឡាជឺជីតស៊ូ កម្ពុជា
ដោយ:
ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងាររយៈពេល ៣ខែសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នឹងរៀបចំផែនការបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងមន្រ្តីបច្ចេកទេសដើម្បីឆ្លើយតបទៅនឹងតម្រូវការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 
បន្ទាប់ពីទទួលបានសមិទ្ធផលដ៏ល្អ នាពេលថ្មីៗកន្លងមកសហព័ន្ធមានផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ត្រៀមការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯក ឆ្នាំ២០២២ និងប្រកួតថ្នាក់ជាតិលើកទី៣ នាពេលខាងមុខផងដែរ។
 
លោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារ នាទីស្នាក់ការNOCC នាពេលកន្លងទៅ បានលើកឡើងពីគោលដៅយុទ្ធសាស្រ្តសម្រាប់កីឡាជឺជីតស៊ូ ដោយសហព័ន្ធនឹងរៀបចំពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់។ ជាពិសេស សហព័ន្ធ ក៏នឹងមានការរៀបចំបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងមន្រ្តីបច្ចេកទេសសម្រាប់ត្រៀមព្រឹត្តិការណ៍ប្រកួតនានា និងសម្រាប់ស៊ីហ្គេម២០២៣។
 
សូមរំឮកផងដែរថា បន្ទាប់ពីសហព័ន្ធជឺជីតស៊ូកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិទី២ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងមក ថ្នាក់ដឹកនាំ និងសមាជិកប្រតិបត្តិថ្មី បានខិតខំពុះពារសម្រេចបានលទ្ធផលមេដាយ ១៤ កាលពីឆ្នាំ ២០២២ កន្លងទៅ។
 

Tag:
 កីឡាជឺជីតស៊ូ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com