កីឡាជាតិ
ជាតិ
បំបែកកំណត់ត្រា៖ អត្តពលិកហែលទឹកកម្ពុជា ឈ្នះមេដាយមាស៣ និងសំរឹទ្ធ១ នៅភូកេត កីឡាការិនីហែលទឹក កាំង មុយនីន ក្រោយដណ្តើមបានមេដាយមាស៣ និងសំរឹទ្ធ១ នៅក្នុងព្រឹត្តិការណ៍កីឡាហែលទឹកវិលជុំពិភពលោក (Finswimming’s World Cup Round Swimming Pool 2022) នៅភូកេត ប្រទេសថៃ កាលពីថ្ងៃទី៤ ខែកញ្ញា ២០២២។ រូបពី សម្តេច ទៀ បាញ់
× កីឡាហែលទឹកកម្ពុជា បំបែកកំណត់ត្រាថ្មី ដោយទទួលបានមេដាយមាស៣ និងសំរឹទ្ធ នៅក្នុងព្រឹត្តិការណ៍កីឡាហែលទឹកវិលជុំពិភពលោក (Finswimming’s World Cup Round Swimming Pool 2022) នៅភូកេត ប្រទេសថៃ កាលពីថ្ងៃទី៤ ខែកញ្ញា។ ប្រទេសចំនួន១៦ បានចូលរួមការប្រកួតនេះ។
កីឡាការិនី កាំង មុយនីន ធ្វើបានលទ្ធផលដ៏ល្អសម្រាប់កម្ពុជា ដោយឈ្នះមេដាយ៤ ម្នាក់ឯង។ មេដាយមាសទី១ សម្រេចបានលើវិញ្ញាសានារីហែល ៤០០ម៉ែត្រ(Women 400m Bifits) , មេដាយមាសទី២ សម្រេចបានលើវិញ្ញាសានារីហែល ៤០០ម៉ែត្រ(Women 200m Bifits) ,មេដាយមាសទី៣ សម្រេចបានលើវិញ្ញាសានារីហែល ១០០ម៉ែត្រ(Women 100m Bifits) និងមេដាយសំរឹទ្ធ១ សម្រេចបានលើវិញ្ញាសានារីហែល ៥០ម៉ែត្រ(Women 50m Bifits)។
នេះជាកំណត់ត្រាថ្មីមួយសម្រាប់កីឡាហែលទឹកកម្ពុជា គិតចាប់តាំងពីឆ្នាំ១៩៩៥ មកគឺកម្ពុជាពុំដែលទទួលបានមេដាយនោះទេ។ លុះដល់ឆ្នាំ២០២២ ទើបកម្ពុជា ទទួលបានមេដាយសំរឹទ្ធ១ ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
គួបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីសហព័ន្ទខ្មែរកីឡាហែលទឹកកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសថៃ មានចំនួន៨រូប ដែលបានចេញទៅចូលរួមប្រកួតកាលពីរសៀលថ្ងៃទី១ ខែកញ្ញា និងវិលត្រលប់មកកម្ពុជាវិញនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២៕
© រក្សាសិទ្ធិដោយ thmeythmey.com