ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
នៅសល់បុគ្គលិកណាហ្គាវើលដ៏ ១៣៤រូបប៉ុណ្ណោះ មិនទាន់យល់ព្រមទទួលយកសំណង
05, Sep 2022 , 12:01 pm        
រូបភាព
ការតវ៉ារបស់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏។ រូបពី ឡាយ សុភាវតី
ការតវ៉ារបស់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏។ រូបពី ឡាយ សុភាវតី
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ៣រូបបន្ថែមទៀត យល់ព្រមទទួលយកសំណងពីភាគីក្រុមហ៊ុន ដើម្បីបញ្ចប់ការងារដោយស្របតាមច្បាប់ កាលពីថ្ងៃទី៤ កញ្ញា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ។

 
មន្រី្តជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ បានពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិកណាហ្គាវើលដ៏ចំនួន៣រូបបន្ថែមទៀត ដែលយល់ព្រមទទួលយកសំណង។ ដោយឡែក អតីតបុគ្គលិកណាហ្គាវើលដ៏ នៅសល់១៣៤រូបប៉ុណ្ណោះ ដែលមិនទាន់យល់ព្រមទទួលយកសំណង។


 
សេចក្ដីប្រកាសព័ត៌មានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ចេញថ្ងៃទី៤ កញ្ញា នេះ បានបញ្ជាក់ដូច្នេះថា៖ « អតីតបុគ្គលិក៣រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយ តាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ»។  
 
គិតមកត្រឹមថ្ងៃទី៤ កញ្ញា មានអតីតបុគ្គលិកណាហ្គាវើលដ៏២៣៩រូបហើយ ក្នុងចំណោម៣៧៣រូប បានយល់ព្រមទទួលយកសំណងទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។ ក្នុងខែកញ្ញានេះ មានអតីតបុគ្គលិកណាហ្គាវើលដ៏ ២១រូប ដែលយល់ព្រមទទួលយកសំណង។
 
សូមរម្លឹកថា អតីតបុគ្គលិកណាហ្កាវើលដ៍ បាននាំគ្នាចេញតវ៉ាជិត៩ខែហើយ ចាប់តាំងពីចុងឆ្នាំ២០២១មក។ ពួកគេ ទាមទារឲ្យក្រុមហ៊ុនទទួលយកអ្នកដែលត្រូវបានបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ។ យ៉ាងណា ការតវ៉ានេះ ពុំទទួលបានផ្លែផ្កាឡើយ ហើយថែមទាំងមានការចាប់ខ្លួនក្រុមអ្នកតវ៉ាជាបន្តបន្ទាប់។ ប៉ុន្តែក្រោយមកក៏ដោះលែងវិញ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com