ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កម្ពុជា បញ្ជូនកងទ័ព៥០នាក់ ទៅហាត់សង្គ្រោះគ្រោះមហន្តរាយនៅប្រទេសឡាវ
05, Sep 2022 , 6:09 pm        
រូបភាព
រូបពី គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ
រូបពី គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ
ដោយ: ថ្មីៗ
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ ក្រសួងការពារជាតិ បានបញ្ជូនកងទ័ព៥០នាក់ និងថ្នាក់ដឹកនាំ១០នាក់ ទៅធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយនៅប្រទេសឡាវ រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២២ ។ វគ្គសង្គ្រោះនេះ មានវៀតណាម ឡាវ និងកម្ពុជា ចូលរួម ។

 
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គោលបំណងនៃការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយនេះ ដើម្បីហ្វឹកហ្វឺន និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលតែងតែគំរាមកំហែងដល់ប្រទេសជាប់ដងទន្លេមេគង្គទាំង៣នេះ។


រូបពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «លំហាត់នេះ ធ្វើឡើងក្រោមប្រធានបទ សង្គ្រោះគ្រោះមហន្តរាយបណ្តាលមកពីខ្យល់ព្យុះ ទឹកជំនន់។ ក្នុងលំហាត់នេះ កងទ័ពកម្ពុជា ទទួលភារកិច្ចលើការជួយសង្គ្រោះមនុស្សលង់ទឹក រុករកមនុស្សកប់ក្នុងអគាររលំដោយខ្យល់ព្យុះ រុករកមនុស្សដោយការលង់ទឹក និងការសង្គ្រោះចេញពីការបាក់ដី»។ 
 
លោក សុទ្ធ គឹមកុលមុន្នី បានសង្កត់ធ្ងន់ថា វគ្គលំហាត់ហ្វឹកហ្វឺននេះ​ 
គឺមានការសិក្សាពីមេរៀនសេនារីយោ និងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ជាដើម។ 
 
ការធ្វើលំហាត់ហ្វឹកហ្វឺននេះ មានការប្តូរវេនគ្នា តាំងពីឆ្នាំ២០១៩មកម្ល៉េះ ។ ប៉ុន្តែដោយសារកូវីដ-១៩ រាតត្បាត ទើបក្រសួងការពារជាតិបានពន្យាពេល រហូតមកដល់ឆ្នាំ២០២២នេះ បានរៀបចំឡើងវិញនៅប្រទេសឡាវ។ ដោយឡែក ឆ្នាំក្រោយនេះ នឹងមានការរៀបចំហ្វឹកហ្វឺនលំហាត់សង្រ្គោះគ្រោះមហន្តរាយនេះ នៅប្រទេសកម្ពុជាម្ដង៕ នេះបើតាមលោក សុទ្ធ គឹមកុលមុន្នី៕​
 
 

Tag:
 កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com