អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Pacific Andaman (Cambodia) Co., Ltd.​ ត្រូវបានជ្រើសរើសជាអ្នកចែកចាយផ្តាច់មុខ ផលិតផលរបស់ក្រុមហ៊ុន DSG
05, Sep 2022 , 4:39 pm        
រូបភាព
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន DSG International (Thailand) PLC និងក្រុមហ៊ុន Sino Pacific Inter-Holding (Singapore) PTE Limited បានប្រារព្ធពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជ្រើសតាំងក្រុមហ៊ុន Pacific Andaman (Cambodia) Co.,Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sino-Pacific Inter-Holding ជាអ្នកចែកចាយផ្ដាច់មុខ ផលិតផលរបស់ក្រុមហ៊ុន DSG​ នៅក្នុងទីផ្សារប្រទេសកម្ពុជា។
 
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំទាំងពីរភាគី គឺលោក Apisak Akarapattanaukul ជានាយកក្រុមហ៊ុន ​DSG និង លោក Savet Savetsomphop ជានាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Sino-Pacific ។
  


គួរបញ្ជាក់ថា ក្រុមហ៊ុន DSG International (Thailand) PLC (DSGT)​ ជាក្រុមហ៊ុនផលិតខោទឹកនោមកូនក្មេង និងខោទឹកនោមមនុស្សចាស់ ដែលមានការិយាល័យកណ្តាល នៅទីក្រុងបាងកក។ ផលិតផលខោទឹកនោមកូនក្មេង របស់ក្រុមហ៊ុនDSG គឺមានឈ្មោះថា Babylove ដែលជាម៉ាកខោទឹកនោមនាំមុខគេ នៅប្រទេសថៃ  និងខោទឹកនោមមនុស្សចាស់ ម៉ាក Certainty​ ដែលលក់ដាច់ជាងគេលំដាប់លេខ១ នៅទីផ្សារប្រទេសថៃ។     
 


ហើយគួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Pacific Andaman (Cambodia) Co., Ltd. បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ក្រុមហ៊ុននេះ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sino-Pacific Trading (Thailand) ដែលមានបទពិសោធន៍ ក្នុងការចែកចាយផលិតផល នៅក្នុងប្រទេសថៃ រយៈពេលជាង៥០ឆ្នាំមកហើយ។ ថ្មីៗនេះ ក្រុមហ៊ុនបានពង្រីកសាខារបស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។
 
លោក Savet Savetsomphop បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្លាំងក្លាជាងគេ នៅលើពិភពលោក ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ហើយក្រុមហ៊ុន Pacific Andaman (Cambodia) Co., Ltd. គឺជាដៃគូចែកចាយ ផលិតផលដែលគួរឲ្យទុកចិត្ត និងផ្ដោតទៅលើការរីកចម្រើនជានិរន្តភាព សម្រាប់ម្ចាស់ផលិតផល ឬម្ចាស់រោងចក្រផលិតផលដែលមានចំណាប់អារម្មណ៍ ពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា” ។
 


ជាងនេះទៅទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូនេះ ក្រុមការងារផ្នែកទីផ្សាររបស់ក្រុមហ៊ុនDSG ប្រទេសថៃ បានមកជួយបណ្ដុះបណ្ដាលក្រុមការងារ របស់ក្រុមហ៊ុន Pacific Andaman (Cambodia) Co.,​ Ltd. នៅប្រទេសកម្ពុជា ដើម្បីឲ្យយល់ច្បាស់ នូវគុណប្រយោជន៍ របស់ផលិតផល និងដំណើរការលក់ឲ្យមានប្រសិទ្ធភាព។
 
នៅថ្ងៃបណ្ដុះបណ្ដាលនោះដែរ លោក Dennis Foo នាយកក្រុមហ៊ុន Pacific Andaman (Cambodia) Co.,​Ltd.​ ប្រចាំប្រទេសកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅដល់ លោក Apisak Akarapattanaukul​ នាយក្រុមហ៊ុនDSG និងក្រុមការងារដទៃទៀត ហើយលោកក៏ថ្លែងអំណរគុណដល់ ក្រុមហ៊ុន DSG ដែលបានជ្រើសរើស ក្រុមហ៊ុន ហ៊ុន Pacific Andaman (Cambodia) Co.,​​ Ltd. ធ្វើជាដៃគូអាជីវកម្មរបស់ខ្លួន។ ផលិតផលរបស់ក្រុមហ៊ុន DSG ដែលនឹងត្រូវចែកចាយ ដោយក្រុមហ៊ុន Pacific Andaman (Cambodia) Co.,​Ltd ទៅក្នុងទីផ្សារប្រទេសកម្ពុជា គឺខោទឹកនោមកូនក្មេងម៉ាក BabyLove និងខោទឹកនោមមនុស្សចាស់ម៉ាក Certainty៕








 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Naro
© រក្សាសិទ្ធិដោយ thmeythmey.com