ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពង់ធំ៖ ​អ្នកមានពិការភាព ចាស់ជរា និងស្ត្រីមានផ្ទៃពោះ មានអាទិភាព ពេលទៅទទួលសេវា​នៅសាលា​ឃុំក្ដីដូង
06, Sep 2022 , 7:59 am        
រូបភាព
អ្នកមានពិការភាព ចាស់ជរា និងស្ត្រីមានផ្ទៃពោះ មានអាទិភាព ពេលទៅទទួលសេវានៅសាលាឃុំក្ដីដូង។
អ្នកមានពិការភាព ចាស់ជរា និងស្ត្រីមានផ្ទៃពោះ មានអាទិភាព ពេលទៅទទួលសេវានៅសាលាឃុំក្ដីដូង។
ដោយ៖ ហេង សោភា
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ​អាជ្ញាធរឃុំក្តីដូង នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាព ដល់ពលរដ្ឋដែលមានពិការភាព ស្ត្រីមានផ្ទៃពោះ និងជនចាស់ជរា។ ក្រៅពីការផ្ដល់អាទិភាពសម្រាប់ក្រុមមនុស្សខាងលើនេះ ការផ្ដល់សេវាសាធារណៈ នៅក្នុងឃុំក្ដីដូង មានភាពប្រសើរ រហ័ស គិតកម្រៃតាមតារាងតម្លៃសេវា ​និង ទទួលរាក់ទាក់​។ 
 

តទៅនេះ សូមលោកអ្នកនាង ទស្សនាវីដេអូសម្ភាសន៍ដូចតទៅ៖ 
 
 
លោក ឃន ឆេងលី ជំទប់ទី១ នៃឃុំក្ដីដូង បញ្ជាក់ថា សេវាសាធារណៈដែលពលរដ្ឋច្រើន តែងមកស្វែងរកនៅសាលាឃុំក្ដីដូងនេះ គឺការធ្វើអត្រានុកូលដ្ឋាន ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៏ពិពាហ៍ សំបុត្រមរណភាព និងការបញ្ជាក់ឯកសារផ្សេងៗ។ លោកអះអាងទៀតថា ការធ្វើអត្រានុកូលដ្ឋាននេះ មិនអស់កម្រៃសេវាឡើយ ហើយមានរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ឬលឿនជាងនេះ។ 
 
ចំណែកការបញ្ជាក់ឯកសារដទៃវិញ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់សាលាឃុំ គឺត្រូវបានគិតកម្រៃទៅតាមតារាងតម្លៃសេវា ដែលបានកំណត់។ ការមកទទួលសេវានៅសាលាឃុំទៀតសោត លោក ឃន ឆេងលី អះអាងថា ត្រូវបានយកចិត្តទុកដាក់ និង ផ្ដល់អាទិភាព សម្រាប់ជនមានពិការភាព ជនចាស់ជរា និង ស្ត្រីមានផ្ទៃពោះ។ 

លោក ឃន ឆេងលី ជំទប់ទី១ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
 
ជាមួយគ្នានេះ អ្នកស្រី លី សុខរ៉ាន់ ជាអាជីវករលក់ដូរមួយរូប ក្នុងភូមិក្ដីដូង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ​ខេត្តកំពង់ធំ ដែលអ្នកស្រីធ្លាប់ទៅធ្វើអត្រា​នុកូលដ្ឋាន នៅសាលឃុំក្ដីដូង។ អ្នកស្រីថា ការផ្ដល់សេវាកម្មសាធារណៈនៅសាលាឃុំខ្លួនបច្ចុប្បន្ន មានភាពរហ័ស មិនគិតកម្រៃ និង យកចិត្តទុកដាក់៕
 


 អ្នកស្រី លី សុខរ៉ាន់ អាជីវករ រស់នៅភូមិក្ដីដូង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
 (វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ឃុំក្ដីដូង
  សេវាសាធារណៈ
  ឃន ឆេងលី
© រក្សាសិទ្ធិដោយ thmeythmey.com