អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata ផ្តល់ជូន​​គម្រោង​តម្លៃ​សេវា​ទូរស័ព្ទ​ថ្មី ​​ដែល​មាន​ភាព​​បត់បែន​ ងាយ​ស្រួល​ និង​​ឆ្លើយតបតាម​តម្រូវ​ការ​​​អតិថិជន
06, Sep 2022 , 11:19 am        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata កំពុង​ផ្តល់​ជូន​គម្រោង​​តម្លៃ​សេវា​ទូរស័ព្ទ​​ដ៏​គួរឱ្យទាក់ទាញ និង​ប្រកបដោយ​​ភាព​បត់បែន​ថ្មី​មួយ​សម្រាប់អតិថិជនប្រើប្រាស់​សេវា​ទូរស័ព្ទ​បង់ប្រាក់ជាមុន​ទាំង​អស់របស់ខ្លួន​។
 
គម្រោង​តម្លៃ​សេវា​ថ្មី​​ដែល​មានឈ្មោះថា Smart ល្អ! (Smart Laor) ផ្តល់ជូន​កញ្ចប់ទិន្នន័យអ៊ិនធឺណិត នាទីក្នុងការតេ (នាទី) និងការ​ផ្ញើ​សារ (SMS) ដែល​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​លាស់ ដើម្បី​​​អតិថិជន​អាច​ដឹង​យ៉ាង​ច្បាស់​អំពីអ្វី​ដែល​ពួកគេ​ទទួល​បាន​នៅ​ពេល​ប្រើប្រាស់គម្រោងណាមួយនៃគម្រោង Smart ល្អ! និង​ដើម្បី​ងាយ​ស្រួល​តាមដាន​ការប្រើ​ប្រាស់​​របស់​ពួកគេ។ 
 

 
រាល់គម្រោង​ Smart ល្អ! ទាំងអស់ ផ្តល់​ជូន​​អតិថិជន នូវ​​​​ទិន្នន័យ​អ៊ីនធឺណិត​ទំហំ  5GB និង​ទិន្នន័យ​អ៊ីនធឺ​ណិត​បន្ថែម​ទំហំ  5GB ទៀត​​​​សម្រាប់​ការ​ប្រើប្រាស់​​​​​​​ជាក់លាក់​ណាមួយ៖​ គម្រោង Smart ល្អ! ស្តង់ដារ ដែលផ្តល់​ជូន​ទិន្នន័យ​អ៊ីនធឺណិត​ទំហំ 5GB គឺ​សម្រាប់​​អតិថិជនដែលច​ូល​ចិត្ត​លេង​​​បណ្តាញ​សង្គម និង​ភ្លែតហ្វម​ផ្ញើសារ (Facebook, WhatsApp, WeChat និង LINE), គម្រោង Smart ល្អ! ហ្គេម ដែលផ្តល់​ជូន​ទិន្នន័យ​​អ៊ីនធឺណិត​ទំហំ 5GB គឺ​សម្រាប់​អតិថិជន​ដែលចូលចិត្ត​លេង​ហ្គេមអនឡាញ (MLBB, Free Fire និង PUBG), និង​គម្រោង Smart ល្អ! កម្សាន្ត ដែលផ្តល់​ជូនទិន្នន័យ​​​អ៊ីនធឺណិត​ទំហំ 5GB គឺ​សម្រាប់​អតិថិជន​ដែលចូលចិត្ត​​​ការ​កម្សាន្ត (YouTube, Tiktok និងស្តាប់ចម្រៀងនៅលើ Pleng)។
 
​អតិថិជន​អាច​​​ផ្លាស់ប្តូរ​គម្រោង​របស់​ពួកគេ​បាន​គ្រប់ពេល​វេលា ហើយ​ពួកគេ​នឹង​នៅតែ​ទទួល​បាន​​អត្ថ​ប្រយោជន៍​ពី​គម្រោង​ចាស់​ដដែលរហូត​អស់​សុពលភាព។  នៅពេលអតិថិជន​​ប្រើប្រាស់​ទិន្នន័យ​គម្រោង​របស់ខ្លួន គម្រោង​នេះ​​នឹង​មិន​​​​​​កាត់​​ទឹក​ប្រាក់​ចេញ​ពី​សមតុល្យ​​ចម្បង​​​របស់​ពួកគេ​ដោយ​ស្វ័យ​ប្រវត្តិ​នោះទេ។  ជំនួស​មកវិញ ​ អតិថិជននឹង​ត្រូវ​បាន​ផ្តល់​ជូន​​នូវជម្រើស​ថា​តើ​ចង់​បន្ត​សុពលភាព​ជាមួយ​នឹង​​គម្រោង​របស់​ពួកគេ ឬ​​ទិញ​កញ្ចប់​ទិន្នន័យ​បន្ថែម​។
 

គម្រោង​ Smart ល្អ! ត្រូវបាន​បង្កើតឡើង​ដោយ​យោង​ទៅ​លើ​ឥរិយាបថ​ និង​តម្រូវ​ការ​ប្រើប្រាស់​​​​របស់​អតិថិជន។ អតិថិជន​​បង្ហាញ​​អារម្មណ៍​ថា ពួកគេ​​ត្រូវ​ការ​តម្លាភាព។ ពួកគេ​ចង់ដឹង​​អំពី​​អ្វី​ដែល​ពួក​គេ​កំពុង​ទទួល​បាន និង​ចង់​មាន​ការ​គ្រប់​គ្រង​លើ​ការអត្ថប្រយោជន៍ និង​ការ​​ចំណាយ​របស់​ពួកគេ។  គម្រោង Smart ល្អ! នឹង​ឆ្លើយតប​ទៅ​នឹងកត្តាទាំងនេះ។​
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នេះគឺជា​ការ​ប្រគល់​​ការ​គ្រប់​គ្រង​ត្រលប់​ទៅ​ឱ្យ​​អតិថិជនវិញ។ គោល​បំណង​របស់​យើង​​គឺធានា​​ឱ្យ​មាន​​តម្លាភាពជា​​​អតិបរមា និងផ្តល់​ភាព​ស្ងប់ចិត្ត​ដល់​អ្នកប្រើប្រាស់​របស់យើង។ ពួកគេអាច​ជ្រើស​រើស គ្រប់គ្រង និង​ចាត់ចែង​អ្វីៗ​ដោយខ្លួន​ឯង​នៅក្នុង​កម្មវិធី ស្មាតណាស់ (SmartNas) របស់​យើង។ គម្រោង​ទាំង​នេះ​ពិត​ជា​​ធ្វើ​ឱ្យ​អិថិជន​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើន​របស់​យើង​ពេញ​​ចិត្ត»។


 
អតិថិជន​អាច​ជ្រើសរើស​គម្រោង​ណាមួយ​​ដោយ​គ្រាន់តែ​ចំណាយ 1.5 ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ ហើយ​រីករាយ​ជាមួយ​ការ​កម្សាន្ត​តាម​ទូរស័ព្ទ​ដែល​ពួកគេ​ចូល​ចិត្ត​ជាមួយ​នឹង​ទិន្នន័យ​គម្រោង​បន្ថែម​​របស់​ពួកគេ។ សម្រាប់​គម្រោង Smart ល្អ!  នេះ ក៏​មាន​​​គម្រោង​​តម្លៃសមរម្យ​មួយ​ទៀត​ផងដែរ​នោះគឺ​គម្រោង​ Smart ល្អ! One ដែល​ចំណាយ​ត្រឹមតែ 1 ដុល្លារ​ប៉ុណ្ណោះ​ក្នុង​​មួយ​​សប្តាហ៍។ គម្រោង Smart ល្អ! One គឺ​សម្រាប់​អ្នក​ប្រើប្រាស់​​ទិន្នន័យអ៊ីនធឺណិត​​ធម្មតា ដោយ​ផ្តល់​ឱ្យពួកគេ​នូវ​ទិន្នន័យ​អ៊ីនធឺណិត 5GB។ រាល់​គម្រោង​​​នីមួយៗ​មានភ្ជាប់​មកជាមួយ​នូវ​​ការហៅទូរស័ព្ទចេញក្នុងប្រព័ន្ធ​ចំនួន 500នាទី    និងការ​ផ្ញើ​សារចេញក្នុង​ប្រព័ន្ធ 500 សារ។
 
គម្រោង​ថ្មី​ទាំងនេះ​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើន​នៅ​កម្ពុជា ហើយ​ការ​ដាក់​ដំណើរ​ការ​​គម្រោងទាំង​នេះ នឹង​​ផ្តល់ជូនបន្ថែម​ជាមួយ​នឹង​​រង្វាន់​ជា​ទូរស័ព្ទ​ម៉ូឌែល​ថ្មីចុងក្រោយ​បំផុត​ពី​ក្រុមហ៊ុន Samsung។ 



លោក Hyung Geun Lee នាយកគ្រប់គ្រងសាខា​​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុមហ៊ុន Thai Samsung Electronics បាន​មាន​ប្រសាសន៍​ថា៖ «ប្រជាជន​ 65ភាគរយ​​មានអាយុក្រោម 35 ឆ្នាំ ហើយ​ពួកគេ​មាន​ភាព​ស្វាហាប់ ចូលចិត្ត​លេង​អ៊ីនធឺណិត និងជាអ្នក​អនឡាញ​សកម្ម ដោយ​ចូល​ប្រើប្រាស់​បណ្តាញ​សង្គម និង​ស្វែង​រក​ការ​កម្សាន្តតាម​អ៊ីនធឺណិត​ជាប្រចាំ។ ដូច្នេះ​ហើយ ខ្ញុំ​ជឿជាក់​ថា គម្រោង​តម្លៃ​សេវា​ទូរស័ព្ទ​ថ្មី​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន។ វា​ក៏ត្រូវ​គ្នា​ជា​មួយ​នឹង​​​តម្លៃ​​ស្នូល​​របស់ក្រុមហ៊ុន Samsung ក្នុង​​ការ​​ធ្វើ​ឱ្យ​របៀប​រស់នៅ និង​​បទ​ពិសោធ​​របស់​​អ្នក​​ប្រើប្រាស់​មាន​ភាព​សម្បូរ​បែប​ផងដែរ ដូច្នេះ​ហើយ​បានជា​​​ភាព​ជា​ដៃគូ​​របស់​​ក្រុមហ៊ុន​ដែល​​ល្បី​ឈ្មោះ​​ទាំង​​ពីរ​​របស់​​យើង​​​ត្រូវ​​បាន​​បង្កើត​​ឡើង។ តាម​រយៈ​កិច្ចសហការ​របស់​យើង អតិថិជន​ប្រើប្រាស់​គម្រោង Smart ល្អ! នឹង​អាចមានសំណាង​​ឈ្នះ​ទូរស័ព្ទ​ស្មាតហ្វូន Samsung ចំនួន 30 គ្រឿង​ជារៀងរាល់​ខែ​សម្រាប់​រយៈ​ពេល 12 ខែ [ទូរស័ព្ទ​ស្មាតហ្វូនសរុប 360 គ្រឿង] ក្នុង​ការ​ចាប់រង្វាន់ប្រចាំខែ»។
 
រង្វាន់​ប្រចាំខែ​គឺ​ទូរស័ព្ទទំនើបចុងក្រោយរបស់ក្រុមហ៊ុន Samsung គឺទូរស័ព្ទ Galaxy Z Fold4 (2 គ្រឿង) Samsung Galaxy Z Flip4 (3 គ្រឿង) និង Samsung Galaxy A53 (25 គ្រឿង)។ ការ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី 30 នៃ​ខែ​នីមួយៗ។
 
សម្រាប់​ព័ត៌មាន​បន្ថែមអំពី​គម្រោង Smart ល្អ! របស់​ក្រុមហ៊ុន Smart Axiata សូមចូល​ទៅ​កាន់​​គេហទំព័រ www.smart.com.kh។
 



(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com