កីឡាជាតិ
ជាតិ
គ្រូបង្វឹកបាល់ទាត់ក្នុងសាលកម្ពុជា រំពឹងធ្វើបានល្អ នាជំនួបម្ចាស់ផ្ទះថៃ
06, Sep 2022 , 3:59 pm        
រូបភាព
ការរត់ដេញដណ្តើមបាល់រវាងកីឡាករក្រុមកម្ពុជា(ខៀវ) និងកីឡាករក្រុម ព្រុយណេ(លឿង)។ រូបពី Down Town Sport(Cambodia)
ការរត់ដេញដណ្តើមបាល់រវាងកីឡាករក្រុមកម្ពុជា(ខៀវ) និងកីឡាករក្រុម ព្រុយណេ(លឿង)។ រូបពី Down Town Sport(Cambodia)
ដោយ:
ជំនួបរវាងក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិកម្ពុជា(Down Town Sport) និងក្រុមថៃ(HongYen Thakam) ក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ាន ២០២២ (AFF Futsal Cup 2022) នឹងចាប់ផ្តើមនាម៉ោង ៥:០០នាទីល្ងាចថ្ងៃទី៦ ខែកញ្ញា នៅទីលាន Terminal21 ខេត្តនគររាជសីម៉ា ប្រទេសថៃ។

 
២ប្រកួតមកនេះ ក្រុម Down Town Sport ចាញ់ក្រុម BTS FC (ឥណ្ឌូណេស៊ី) ១២-២ ឈ្នះPerwira (ព្រុយណេ) ៨-៤។ ចំណែកក្រុម HongYen Thakam របស់ថៃ ឈ្នះPerwira (ព្រុយណេ) ១២-២ និងបន្តឈ្នះ BTS FC (ឥណ្ឌូណេស៊ី) ២-៥។ ក្រុមទាំងពីរធ្លាប់ជួបគ្នាម្ដងហើយ កាលពីខែមីនា ឆ្នាំ២០២២ ដោយកម្ពុជា ចាញ់ដោយលទ្ធផល ១៦-០។
 
នាជំនួបនេះ គ្រូបង្វឹកក្រុមបាល់ទាត់ក្នុងសាលកម្ពុជាលោក ចេត ចាន់រចនា រំពឹងថា នឹងធ្វើបានល្អ ទោះជួបក្រុមម្ចាស់ផ្ទះខ្លាំងក៏ដោយ ។ «សម្រាប់ការរំពឹងទុកផងដែរយើងបានគិត ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពកីឡាករយើងបានដាក់ចិត្តត្រៀមក្នុងការប្រកួតសម្រាប់ល្ងាចហ្នឹងដែរ។ ទោះយើងឃើញគេនៅកម្រិតណា យើងដឹង ។ ពួកខ្ញុំដាក់ឆន្ទៈខិតខំប្រឹងប្រែងលេងឱ្យអស់ពីលទ្ធភាព ឱ្យចេញជារូបភាពល្អសម្រាប់ការប្រកួតបន្តបន្ទាប់ដែរ»។ លោក ចេត ចាន់រចនា ប្រាប់សារព័ត៌មានថ្មីៗ 
 
 
 

Tag:
 បាល់ទាត់
 AFF
© រក្សាសិទ្ធិដោយ thmeythmey.com