កីឡាជាតិ
ជាតិ
CAMSOC សម្រេចយកមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជាទីតាំងប្រកួតកីឡាជឺជីតស៊ូ ស៊ីហ្គេម២០២៣
07, Sep 2022 , 11:29 am        
រូបភាព
គណៈកម្មាធិការ CAMSOC និងមន្ត្រីគណៈកម្មការបច្ចេកទេសជឺជីតស៊ូ ត្រួបពិនិត្យនៅមជ្ឈមណ្ឌល និងពិពណ៌អន្តរជាតិ។ រូបពី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
គណៈកម្មាធិការ CAMSOC និងមន្ត្រីគណៈកម្មការបច្ចេកទេសជឺជីតស៊ូ ត្រួបពិនិត្យនៅមជ្ឈមណ្ឌល និងពិពណ៌អន្តរជាតិ។ រូបពី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
ដោយ:
គណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម(CAMSOC)សម្រេចយកមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជាទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំប្រកួតកីឡាជឺជីតស៊ូ នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

 
លោក ថោង បញ្ញាធន និងលោក Jasper Martijn Pass អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានដឹកនាំក្រុមការងារបច្ចេកទេសនៃសហព័ន្ធកីឡាជឺជីតស៊ូ និងមានការចូលរួមសហការជាមួយអ្នកជំនាញការបរទេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC) និងលម្អិតលើទីតាំងដែលត្រូវរៀបចំសម្រាប់ប្រកួតកីឡាស៊ីហ្គេមលើកទី៣២។


កីឡាការិនីកម្ពុជា ចេសា ខាន់(កណ្តាលកាន់មេដាយមាស) ក្នុងពិធីបំពាក់មេដាយមាសនៅសហរដ្ឋអាមេរិក។ រូបពី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
 
ក្រោយពិនិត្យរួចរាល់សហព័ន្ធសម្រេចយកទីតាំងមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជាទីតាំងសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដោយមានការវាយតម្លៃពីថ្នាក់ដឹកនាំ និងគណៈកម្មាធិការជាតិ(CAMSOC) ទៅលើទីតាំងមួយនេះដែលមានលក្ខណៈល្អគ្រប់គ្រាន់ស្របតាមស្ដង់ដានៃការរៀបចំទីលានប្រកួតកីឡាជឺជីតស៊ូរបស់សហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិ(JJIF) និងសហព័ន្ធកីឡាជឺជីតស៊ូទ្វីបអាស៊ី(JJAU)។
 
 
គួរំឭកថា កីឡាជឺជីតស៊ូក្នុងអណត្តិថ្មី ឆ្នាំ២០២២ នេះទទួលបានសមិទ្ធផលផ្លែផ្កាដ៏ល្អ ដោយទទួលបានមេដាយសំរឹទ្ធ១ ពីស៊ីហ្គេមលើកទី៣១ នៅវៀតណាម និងមេដាយសំរឹទ្ធ១ ពីព្រឹត្តិការណ៍កីឡាជឺជីតស៊ូ Thailland Open ។ មេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៦ ពីព្រឹត្តិការណ៍កីឡាជឺជីតស៊ូអន្តរជាតិ ស្យាមខាប់(SIAM CUP) និងទទួលបានមេដាយមាស១ ពីព្រឹត្តិការណ៍ ជឺជីតស៊ូអន្តរជាតិ JIU-JITSU CON INTERNATIONAL 2022 នៅសហរដ្ឋអាម៉េរិក ដែលធ្វើបានដោយកីឡាការិនី ចេសា ខាន់៕
 
 
 

Tag:
 ជឺជីតស៊ូ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com