ជាតិ
សង្គមជាតិ
សម្តេច ស ខេង ប្រាប់មន្រ្តីកុំឲ្យទុកសំណើរបស់ពលរដ្ឋចោល
07, Sep 2022 , 10:59 pm        
រូបភាព
សម្តេច ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ឯម វិចិត្រ ដែលត្រូវបានតែងតាំងជាអគ្គាធិការថ្មីនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ឯម វិចិត្រ ដែលត្រូវបានតែងតាំងជាអគ្គាធិការថ្មីនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងពីការខិតខំរបស់មន្រ្តីនៃក្រសួងមហាផ្ទៃ ក្នុងការប្រមូលសំណើ សំណូមពរ និងក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋ យកទៅដោះស្រាយ។ ការលើកឡើងរបស់សម្តេច ស្ថិតក្នុងពិធីចូលកាន់តំណែងអគ្គាធិការថ្មីនៃអគារធិការដ្ឋានក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។



សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បានណែនាំឲ្យលោក ឯម វិចិត្រ ដែលទើបនឹងត្រូវបានតែងតាំងជាអគ្គាធិការថ្មី និងថ្នាក់ដឹកនាំផ្សេងទៀតនៃក្រសួងមហាផ្ទៃ បង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឲ្យបានលឿ និងប្រកបដោយប្រសិទ្ធភាព។ សម្តេច មានប្រសាសន៍ថា សំណើរ និងសំណូមពរជាច្រើនទៀតរបស់ប្រជាពលរដ្ឋ មិនទាន់ត្រូវបានដោះស្រាយចប់នៅឡើយទេ។
 
 សម្តេច ស ខេង ចាត់ទុកបណ្ដឹង សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ជាកញ្ចក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះមើលបញ្ហា ហើយកែលម្អ។ សម្តេច ប្រាប់មន្រ្តីឲ្យប្រមូលបញ្ហាទាំងអស់នោះទៅពិនិត្យមើល ដើម្បីដឹងថា បញ្ហាណាពិត ហើយបញ្ហាណាមិនពិត។
 
រដ្ឋមន្រ្តីរដ្ឋមន្រ្តី បញ្ជាក់ដូច្នេះថា៖«បើករណីណាមួយមិនមែនជារឿងពិត មន្រ្តីមានសមត្ថកិច្ច ក៏អាចបោះបង់ចោល ឬបំភ្លឺថា វាមិនមែនជាការពិតនោះទេ។ ប៉ុន្តែ បើបញ្ហានោះ គឺជាបញ្ហាពិត មន្រ្តីមានសមត្ថកិច្ច ត្រូវខិតខំដោះស្រាយឲ្យអស់ពីលទ្ធភាព មិនត្រូវកប់ទុកបញ្ហាចោលឡើយ»៕
 
 
 

Tag:
 ស ខេង
  សំណើពលរដ្
© រក្សាសិទ្ធិដោយ thmeythmey.com