ជាតិ
សង្គមជាតិ
កិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន មុនកិច្ចប្រជុំធំដែលចាប់ផ្តើមពីថ្ងៃទី១៤តទៅនាខេត្តសៀមរាប
12, Sep 2022 , 3:17 pm        
រូបភាព
សៀមរាប៖ កិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ដើម្បីប្រជុំពិនិត្យឯកសារពាក់ព័ន្ធនានា សម្រាប់កិច្ចប្រជុំធំ ឬកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា

 
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់អ្នកសារព័ត៌មានថា កម្ពុជាកំពុងធ្វើម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា នាសណ្ឋាគារសុខាសៀមរាប។ លោកបន្តថា កិច្ចប្រជុំនេះមានថ្នាក់រដ្ឋមន្រ្តីជាច្រើនប្រទេស ក្រៅពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំង១០ ក៏មានរដ្ឋមន្រ្តីនៃប្រទេសជាដៃគូមួយចំនួនទៀតចូលរួមដែរ។
 
តាមអ្នកនាំពាក្យដដែល កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះសម្ដេច ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីបើកជាផ្លូវការនាថ្ងៃទី១៤ ខែកញ្ញា៕












 
 
 
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com