ជាតិ
សង្គមជាតិ
សសយក រៀបចំកម្មវិធី «វេចនំអន្សម» ដើម្បីឱ្យយុវជនងាកមកចាប់អារម្មណ៍នំខ្មែរនេះ
15, Sep 2022 , 8:59 am        
រូបភាព
 ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំកម្មវិធីវេចនំអន្សមរួមគ្នា រយៈពេល៣ថ្ងៃ ដែលចាប់ផ្ដើមនៅថ្ងៃទី១៥ កញ្ញា នៅទីស្នាក់ការ ស.ស.យ.ក អគារខេមរានី។
 
កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» រៀបចំឡើងដើម្បីរំលឹក និងបង្កើតអនុស្សាវរីយ៍ ការសាមគ្គីគ្នា ក៏ដូចជាបំផុសការចូលរួមថែរក្សាទំនៀមទម្លាប់ ប្រពៃណីដល់យុវជនជំនាន់ក្រោយ។ កម្មវិធីនេះ ក៏បង្កើតឱកាសដល់យុវជនឱ្យងាកមកចាប់អារម្មណ៍លើការចម្អិន ពិសេសការវេចនំអន្សមខ្មែរក្នុងពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។ --
 
លើសពីនេះ កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» ក៏ជាវេទិកាចែករំលែកចំណេះដឹងទាក់ទងនឹងនំរបស់ខ្មែរ របៀបវេច និងការចម្អិនជាដើម។ សាធារណៈជនទាំងអស់អាចចូលរួមបានដោយសេរីចាប់ពីរសៀលថ្ងៃទី១៥ ដើម្បីសាកល្បងវេចនំអន្សមខ្មែរ និងឈ្វេងយល់ពីរបៀបចម្អិននំប្រពៃណីនេះផងដែរ។ កម្មវិធីនេះ នឹងប្រព្រឹត្តិទៅដល់ថ្ងៃទី១៨ កញ្ញា៕
 
 

Tag:
 ភ្ជុំបិណ្ឌ
 នំអន្សម
© រក្សាសិទ្ធិដោយ thmeythmey.com