ជាតិ
លោក កើត រិទ្ធ ចាត់តាំងមន្ត្រីជំនាញ១៤នាក់ ទប់ស្កាត់ការជួញដូរមនុស្សនៅខេត្តព្រះសីហនុ
16, Sep 2022 , 11:39 am        
រូបភាព
លោក កើត រិទ្ធ ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំនាពេលកន្លងមក។ រូបពី ក្រសួងយុត្តិធម៌
លោក កើត រិទ្ធ ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំនាពេលកន្លងមក។ រូបពី ក្រសួងយុត្តិធម៌
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្រេចបង្កើតក្រុមមន្ត្រីជំនាញ១៤រូប ដើម្បីចូលរួមទប់ស្កាត់ការជួញដូរមនុស្ស ក្នុងខេត្តព្រះសីហនុ ខណៈអាជ្ញាធរកម្ពុជាផ្សេងទៀត ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ កំពុងរួមគ្នាទប់ស្កាត់ករណីនេះ។

 
រដ្ឋមន្រី្តក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ឲ្យមន្ត្រី១៤រូប ចូលរួមការអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ។ ការអនុវត្តនេះ ធ្វើឡើងចាប់តាំងពីថ្ងៃទី១៤កញ្ញា រហូតដល់បញ្ចប់បេសកម្ម។  
 
មន្រ្តីដែលចូលរួមការងារប្រ​យុទ្ធប្រឆាំងបទល្មើសនេះ មានរដ្ឋលេខាធិការម្នាក់ គឺលោក កេង សុម៉ារិទ្ធ អមដោយមន្រ្តីជំនាញចំនួន១៣រូបផ្សេងទៀត។ ជុំវិញប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្សនេះ ត្រូវបានរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងមហាផ្ទៃ រួមទាំងមន្ត្រីថ្នាក់ក្រោមជាតិជាច្រើនទៀតកំពុង រួមគ្នាទប់ស្កាត់ តាមដាន និងជួយដល់ជនរងគ្រោះ៕ 
 

Tag:
 ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com