ជាតិ
សង្គមជាតិ
កម្ពុជា-ថៃ ប្តេជ្ញារួមគ្នា ការពារសម្បត្តិវប្បធម៌ និងគោរពអត្តសញ្ញាណជាតិទៅវិញទៅមក
16, Sep 2022 , 5:39 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា (ឆ្វេងដៃ) និងលោក អនុភុង ផៅចិន្តា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ ធ្វើជាសហប្រធាននៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ដឹកនាំ
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា (ឆ្វេងដៃ) និងលោក អនុភុង ផៅចិន្តា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ ធ្វើជាសហប្រធាននៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ដឹកនាំ
ប្រទេសជាប់របងទាំង២ គឺកម្ពុជា-ថៃ បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារសម្បត្តិវប្បធម៌ និងការគោរពអត្តសញ្ញាណជាតិទៅវិញមក។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងកិច្ចប្រជុំនៃអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយភាគីកម្ពុជា មានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើជាអធិបតី ឯភាគីថៃ មានលោក អនុភុង ផៅចិន្តា (Anupong Paochinda) រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើជាអធិបតី។ 



ទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង បានសរសេរដូច្នេះថា៖«[…] ក្នុងនាមជាអ្នកជិតខាងល្អ ភាគីទាំង២ ឯកភាពពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារនិងការថែរក្សាសម្បត្តិវប្បធម៌ និងធ្វើការឲ្យកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈ ការយោគយល់ទៅវិញទៅមក និងការគោរពទៅវិញទៅមកនូវវប្បធម៌និងអត្តសញ្ញាណជាតិនីមួយៗ»។
 
តាមរយៈកិច្ចប្រជុំនេះ ភាគីទាំង២ បានផ្តល់តម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការចំនួន១៩ចំណុច ដោយក្នុងនោះ ក៏មានចំណុច១ ដែលទាក់ទងនឹងសម្បត្តិវប្បធម៌ និងអត្តសញ្ញាណជាតិផងដែរ៕ 
 

Tag:
 ស ខេង
  កម្ពុជា-ថៃ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com