ជាតិ
សង្គមជាតិ
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ផ្តល់អាហារូបករណ៍៤៥០កន្លែង
18, Sep 2022 , 10:19 am        
រូបភាព
រូបពីសាកលវិទ្យាល័យព្រះសីហនុ
រូបពីសាកលវិទ្យាល័យព្រះសីហនុ
ដោយ៖ ចៀន និតា

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ប្រកាសជ្រើសរើសសមណសិស្ស និងសិស្ស ដើម្បីទទួល​អាហារូបករណ៍១០០ភាគរយ សម្រាប់ឆ្នាំសិក្សា២០២២​-២០២៣។ បើតាមសេចក្តីប្រគេន-ជូនដំណឹងរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ អាហារូបករណ៍ គឺមានមុខជំនាញសិក្សាចំនួន៩ និងមហាវិទ្យាល័យចំនួន៤ ដែលចាប់ទទួលពាក្យពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ។

 
សិស្ស និងសាធារណជន អាចដាក់ពាក្យប្រលងតាមរយ:កម្មវិធីអាហារូបករណ៍នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ។ សេចក្តីជួនដំណឹងរបស់សាកលវិទ្យាល័យព្រះសីហនុរាជ បានបញ្ជាក់ថា អាហារូបករណ៍ នឹងត្រូវប្រគេនដល់ព្រះសង្ឃ និងផ្តល់ជូនគ្រហស្ថ ចំនួន៤៥០អង្គ/នាក់។ សិស្សទទួលបានអាហារូបករណ៍សរុបក្នុង១ឆ្នាំ ចំនួន១២២៥ អង្គ/នាក់។                                                                                                            
សម្រាប់មុខជំនាញដែលត្រូវសិក្សា មានដូចជា ទី១ ទស្សនវិជ្ជាពុទ្ធសាសនា សង្គមវិទ្យា នីតិសាស្ត្រ សិក្សានៅពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា ទី២ ជំនាញរដ្ឋបាលអប់រំ គ្រប់គ្រងទូទៅ សិក្សានៅពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព៌តមានវិទ្យា ទី៣ ជំនាញភាសាបាលី អក្សរសាស្ត្រអង់គ្លេស សិក្សានៅមហាវិទ្យាល័យបាលី សំស្រឹ្តត និងភាសាបរទេស។ ការសិក្សា នឹងចាប់ផ្តើម នៅខែតុលា ឆ្នាំ២០២២។ 
 
លោក ព្រើន សុវង្ស ព្រឹទ្ធបុរសរងទទួលបន្ទុកដេប៉ាតឺម៉ងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបញ្ជាក់ថា លក្ខន្តិក: នៃការប្រលងយកអាហារូបករណ៍ គឺត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាកឌុប) ឬសញ្ញាបត្រដែលមាតម្លៃស្មើ គឺទទួលយកទាំងព្រះសង្ឃ មន្ត្រីរាជការ និងបុគ្គលិកស្ថាប័ននានា ដោយមិនកំណត់អាយុឡើយ។ 
 
ដោយឡែក ការដាក់ពាក្យយកអាហារូបកណ៍សិក្សា នៅសាកលវិទ្យាល័យព្រះសីហនុរាជ ឈានដល់ជំនាន់ទី២៤ហើយមកដល់បច្ចុប្បននេះ ដែលមានទីតាំងនៅរាជនីភ្នំពេញ និងមានសាខានៅតាមខេត្តចំនួន២ គឺទី១ នៅខេត្តកំពង់ឆ្នាំង និងទី២ នៅខេត្តបាត់ដំបង៕ 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com