ជាតិ
សង្គមជាតិ
យោធា ដែលសម្លាប់គូដណ្តឹង ត្រូវដាក់ទោស១៥ឆ្នាំ
18, Sep 2022 , 1:00 pm        
រូបភាព
បុរសជាជនសង្ស័យ (ប្លឺមុខ) ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចកម្ពុជា។ រូបពីសារព័ត៌មានថៃThairath
បុរសជាជនសង្ស័យ (ប្លឺមុខ) ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចកម្ពុជា។ រូបពីសារព័ត៌មានថៃThairath
បុរសម្នាក់ ដែលសម្លាប់គូដណ្តឹង កាលពីដើមឆ្នាំ២០២០ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពីបទឃាតកម្ម។ ពេលប្រព្រឹត្តអំពើឃាតកម្ម បុរសនោះ នៅធ្វើជាយោធា។



ក្រោយប្រព្រឹត្តអំពើឃាតកម្ម បុរសជាជនល្មើស បានរត់គេចខ្លួន ហើយអំឡុងពេលនៃការគេចខ្លួននេះ តុលាការ បានបើកសវនាការជំនុំជម្រះ និងឈានដល់ប្រកាសសាលក្រមកំបាំងមុខ អំពីការផ្តន្ទាទោស។ ជិត៣ឆ្នាំក្រោយ ពោលគឺនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២ ជនល្មើសដែលជាអតីតយោធា ត្រូវបានសមត្ថកិច្ចថៃ ចាប់នៅប្រទេសថៃ ហើយបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជា។ បើតាមសារព័ត៌មានថៃមួយចំនួន ជនល្មើស បានគេចខ្លួនទៅធ្វើជាពលករនៅប្រទេសថៃ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ ប្រាប់អ្នកកាសែតក្នុងក្រុមតេឡេក្រាម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះថា៖«[ពិរុទ្ធជន ត្រូវ] ឃុំខ្លួនតាមអំណាចសាលក្រមកំបាំងមុខ ដែលផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៥ឆ្នាំ ពីបទឃាតកម្ម និងរង់ចាំការបើកសវនាការលើបណ្តឹងទាស់របស់ពិរុទ្ធជនរូបនេះ»៕

អត្ថបទទាក់ទង
 

Tag:
 ករណីឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com