ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីកិច្ចការនារី៖ ស្រ្តីស្លៀកពាក់ខ្លីលើខ្លីក្រោម មិនមែនបើកផ្លូវឲ្យបុរសបៀតបៀនឡើយ
21, Sep 2022 , 2:09 pm        
រូបភាព
អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែងក្នុងកិច្ចប្រជុំមួយ នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ រូបពីក្រសួងកិច្ចការនារី
អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែងក្នុងកិច្ចប្រជុំមួយ នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ រូបពីក្រសួងកិច្ចការនារី
អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី កត់សម្គាល់ឃើញថា សង្គមខ្មែរបច្ចុប្បន្ន ជាទូទៅ ហាក់ទម្លាក់កំហុសឲ្យស្ត្រីថែម នៅពេលឃើញស្រ្តីរូបណាស្លៀកពាក់ស៊ិចស៊ី ហើយរងគ្រោះដោយសារការរំលោភ ឬការបៀតបៀនពីបុរស ឯបុរស ដែលប្រព្រឹត្តអំពើនេះ បែរជាមិនមានកំហុសទៅវិញ។ 



ដើម្បីឲ្យផ្លាស់ប្តូរការគិតខុសរបៀបនេះ អ្នកស្រី អ៊ឹង កន្ថាផាវី ផ្ញើសារទៅសង្គមទាំងមូលយ៉ាងដូច្នេះថា៖«ស្រ្តី អាចពាក់អាវខ្លីលើខ្លីក្រោម ប៉ុន្តែអត់ផ្តល់សិទ្ធិឲ្យបុរសមករំលោភ អត់ឲ្យបុរសមកបៀតបៀនគេទេ គាត់ មិនមែនបើកផ្លូវឲ្យបុរសមកបៀតបៀនគាត់ឯណា។ នេះជាសិទ្ធិសេរីភាពរបស់គាត់ ក្នុងការ [ស្លៀក] ពាក់ខោអាវ តាមម៉ូត តាមសម័យកាល ដែលគាត់ចង់បាន»។

សាររបស់អ្នកស្រីរដ្ឋមន្រ្តី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល៥ឆ្នាំចុងក្រោយរបស់ក្រសួងកិច្ចនារី ដែលត្រូវបានរៀបចំនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ អ្នកស្រី បន្តថា ដើម្បីទប់ស្កាត់ការរំលោភ ឬការបៀតបៀនផ្លូវភេទលើស្រ្តី គឺត្រូវអប់រំសង្គមទាំងមូល មិនមែនអប់រំតែបុរសនិងស្រ្តីនោះទេ។ ជាមួយគ្នានេះ អ្នកស្រី រំលេចថា ក្រសួងកិច្ចការនារី តែងធ្វើយុទ្ធនាការបុរសល្អ ជារៀងរាល់ឆ្នាំ៕ 


អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
 
 
 
 
 

Tag:
 អ៊ឹង កន្ថាផាវី
  ការបៀតបៀនស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com