អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស៊ីលីដា ទទួលពានជា«ហិរញ្ញប្បទានសហគ្រាសធុនតូច​ និងមធ្យមសកលលោក ឆ្នាំ២០២២ ជាស្ថាប័នដែល​ផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ»
22, Sep 2022 , 2:19 pm        
រូបភាព
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា​ភីអិលស៊ី បានទទួលពានរង្វាន់ «ហិរញ្ញប្បទានសហគ្រាសធុនតូច​និងមធ្យមសកលលោក ឆ្នាំ២០២២ ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទាន ដល់សហគ្រាសធុនតូចនិងមធ្យម ប្រចាំឆ្នាំ» ក្នុងវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោកលើកទី៩​ ដែលប្រព្រឹត្តទៅពីថ្ងៃទី​១៩ ដល់​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ វេទិកានេះ រៀបចំឡើងដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀបចំដោយ ធនាគារជាតិនៃកម្ពុជា ​ក្នុងគោល​បំណងពង្រីក​នូវលទ្ធភាព ​ទទួល​បានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមទូទាំងសកលលោក។



ធនាគារអេស៊ីលីដា ភីអិលស៊ី មានមោទនភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់ “ហិរញ្ញប្បទាន​សហគ្រាសធុនតូច​និងមធ្យមសកលលោក ឆ្នាំ២០២២ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់​សហគ្រាស​ធុនតូចនិងមធ្យម ប្រចាំឆ្នាំ”។ ទាំងនេះសបញ្ជាក់ថា ធនាគារបានខិតខំប្រឹងប្រែងក្នុង​ការផ្តល់​ហិរញ្ញប្ប​ទាន ​ដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។ លើសពីនេះទៅទៀត សមិទ្ធផលនេះ ជាការបង្ហាញ​ពី​កំណើនឥណទាន ដល់សហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងរយៈ​ពេល​ច្រើនឆ្នាំកន្លងមកនេះ ព្រមទាំងការបម្រើផលិតផល សេវាកម្មផ្សេងទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ផងដែរ។
 
ធនាគារអេស៊ីលីដា ភីអិលស៊ី ផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការ លើ​គ្រប់វិស័យដែលកំពុងរីកចម្រើន រួមមានសហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាជីវកម្ម។ ធនាគារ អេស៊ីលីដា​ បានផ្តល់ឥណទាន ដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៨០% នៃប្រាក់កម្ចីសរុបរបស់​ធនាគារ។ ឥណទានសរុប របស់ធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យម បានកើនឡើងពី ៣,០៣​ពាន់​លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩ ដល់ ៣,៥៣ពាន់លានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០២០ ហើយ​បន្ទាប់មក​ កើនឡើងដល់ ៤,២៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១៕
 










( អត្ថបទពាណិជ្ជកម្ម​ ) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com