អត្ថបទពាណិជ្ជកម្ម
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្មីចំនួន២ ចាប់ផ្ដើមបើកហើយ នៅសាកលវិទ្យាល័យ AUPP
22, Sep 2022 , 3:29 pm        
រូបភាព
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងបើកកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្មី ចំនួន២ ដែលរួមមាន Master of Laws (LL.M.) និង Master of Legal Studies (MLS)។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទាំងពីរ ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍចំណេះដឹងរបស់និសិ្សតកម្ពុជា ក្នុងវិស័យផ្នែកច្បាប់ ចំពោះការប្រើប្រាស់ច្បាប់ក្នុងការបង្កើត និងគ្រប់គ្រងអាជីវកម្ម ក៏ដូចជាសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលជាតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារក្នុងពិភពលោក នាពេលបច្ចុប្បន្ន និងអនាគត។
    
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ Master of Laws (LL.M.) ត្រូវបានរៀបចំឡើង សម្រាប់និស្សិតដែលមានមូលដ្ឋានគ្រឹះផ្នែកច្បាប់ ខណៈដែលកម្មវិធីសិក្សា Master of Legal Studies (MLS) ត្រូវបានរៀបចំឡើង ចំពោះនិស្សិត ដែលពុំមានមូលដ្ឋានគ្រឹះផ្នែកច្បាប់។ និស្សិត LL.M. និង MLS នឹងសិក្សាអំពីទិដ្ឋភាពទូទៅ នៃបទដ្ឋានគតិយុត្តក្នុងស្រុក និងអន្តរជាតិ សិក្សាពីការវិភាគនៃប្រធានបទនានា ក្នុងផ្លូវច្បាប់ ដែលកើតឡើងក្នុងការធ្វើអាជីវកម្មអន្តរជាតិ ស្របពេលមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថល។ កម្មវិធីសិក្សា មានរយៈពេល ២ឆ្នាំ ដែលមានមុខវិជ្ជាចំនួន ១៥ ដូចជា ប្រតិបត្តិការក្នុងពាណិជ្ជកម្មអន្តរជាតិ ច្បាប់ក្នុងវិស័យច្បាប់ E-Commerce និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ល។


 
ចាប់ផ្ដើមបើកទទួលពាក្យចុះឈ្មោះចូលរៀនឥឡូវនេះ! ដើម្បីឱ្យការសិក្សារបស់និស្សិតទទួលបានជោគជ័យ AUPP ក៏មានផ្ដល់ជូននូវកម្មវិធីសិក្សាភាសាអង់គ្លេស សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីអភិវឌ្ឍទំនុកចិត្ត និងជំនាញទន់។ កម្មវិធីសិក្សាភាសាអង់គ្លេសនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។  
 
ដើម្បីឱ្យកាន់តែច្បាស់ អំពីព័ត៌មានទាក់ទងនឹងកម្មវិធីសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងលើ AUPP នឹងរៀបចំកម្មវិធី Master's Open House ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩៖៣០នាទីព្រឹក ដល់ម៉ោង១០៖៣០នាទីព្រឹក តាមរយៈអនឡាញ Online។ 
 
កម្មវិធីនេះ នឹងផ្តល់ឱកាសដ៏ល្អ ដល់និសិ្សត ក៏ដូចជាបុគ្គលិកក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ក្នុងវិស័យច្បាប់ ឱ្យ​ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា ដំណើរការចុះឈ្មោះចូលរៀន និងអាហារូបករណ៍ ដែលផ្ដល់ជូនផងដែរ។ ចុះឈ្មោះឥឡូវនេះ សម្រាប់កម្មវិធីផ្ដល់ព័ត៌មានបន្ថែម Master’s Open House: https://forms.office.com/r/R9Q8jsJcVR      
   
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖   
ទូរស័ព្ទ      ៖  (+855) 23 990 023 ឬ 012 266 631 (MBA) និង 012 552 269 (LL.M. & MLS)   
អ៉ីមែល     ៖ [email protected]   
គេហទំព័រ ៖ https://www.aupp.edu.kh/   
Facebook & Instagram: @AUPPkh   
តេលេក្រាម: 012 266 631 ឬ t.me/AUPPkh
 






( អត្ថបទពាណិជ្ជកម្ម )​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com