អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស៊ីលីដា​ ទទួលបានពានរង្វាន់«ដៃគូធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក» ពី​IFC
22, Sep 2022 , 4:29 pm        
រូបភាព
ភ្នំពេញ៖ ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានផ្តល់ពានរង្វាន់ «ដៃគូធនាគារល្អ​បំ ផុត​សម្រាប់​សហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងតំបន់អា​ស៊ីខាងកើត និងប៉ាស៊ីហ្វិក» ដែល​ឆ្លុះបញ្ចាំងអំពីការចូលរួមយ៉ាងសកម្ម​ របស់ធនាគារ ក្នុង​ការ​លើក​កម្ពស់ការរីកចម្រើនសម្រាប់វិស័យ SME ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
 
ជាមួយនឹងពាន់រង្វាន់នេះ បង្ហាញអំពី​ធនាគារអេស៊ីលីដាបាន និងកំពុងធ្វើការយ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគ្រាសធុនតូច និងមធ្យម និងបម្រើនូវ​ផលិតផលសេវា​កម្មហិរញ្ញវត្ថុចម្រុះ​​យ៉ាងសម្បូរបែប ជាពិសេសសេវាកម្មធនាគារអេឡិចត្រូនិក និងឌីជីថល ប្រកប​ដោយភាព​ងាយ​ស្រួល និងសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ លើសពីនេះ ធនាគារ អេស៊ីលីដា បានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើន ដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមប្រកបដោយ​និរន្តរភាព។​


 
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងខ្នាតមធ្យម វិស័យធនាគារនៅ​កម្ពុជា ​ជាពិសេសធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចូលរួមចំណែកក្នុងការជួយ​ជំរុញកំណើន​សេដ្ឋកិច្ច​ជាតិប្រកប​ដោ​យនិរន្តរភាព។ លោកបណ្ឌិត បានបន្តថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឆ្លងកាត់ដំណាក់​កាលអភិវឌ្ឍន៍​ជាច្រើន ដោយផ្តើមចេញពីអង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​រហូត​ក្លាយជាធនាគារពាណិជ្ជធំជាង​គេមួយ នៅកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារកម្ពុជាដំបូងគេ ដែលបានពង្រីក​ប្រតិបត្តិការរបស់ខ្លួន ទៅ​កាន់ប្រទេសជិតខាងក្នុង​តំបន់រួម មានប្រទេសឡាវ នៅឆ្នាំ២០០៨ និង​មីយ៉ាន់ម៉ា នៅឆ្នាំ២០១៣។ នៅខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានក្លាយជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជា ដែលបានបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួន នៅលើផ្សារមូលបត្រកម្ពុជា​ (ផ.ម.ក)។
 
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាង ​នៅសាធារណរដ្ឋ​សហភាពមីយ៉ានម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៤ប៊ីលានដុល្លារអាម៉េរិក សមតុល្យឥណទានសរុបចំនួន ៦ប៊ីលានដុល្លារអាម៉េរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,០១ប៊ីលានដុល្លារអាម៉េរិក និងមានអតិថិជន ប្រមាណជាង ៣,៥៩លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ។ គិតត្រឹមដំណាច់សីហា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល ​លើស ២,៥លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ១៧៥ពាន់៕
  


( អត្ថបទពាណិជ្ជកម្ម​ ) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com