ជាតិ
សង្គមជាតិ
ករណីលិចទូក៖ រកឃើញជនជាតិចិន១នាក់ និងសាកសពម្នាក់ទៀត
23, Sep 2022 , 4:52 pm        
រូបភាព
សមត្ថកិច្ច និងក្រុមជួយសង្រ្គោះ នៅថ្ងៃទី២៣ កញ្ញានេះ កំពុងបន្តស្វែងរកជនជាតិចិន ដែលបានបាត់ខ្លួន ដោយសារលិចទូក នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ ទូកជនជាតិចិនទាំង៤១នាក់នេះ បានលិច កាលពីថ្ងៃទី២២ កញ្ញា ២០២២។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ

ដោយ: ថ្មីៗ
គិតត្រឹមរសៀលនេះ អាជ្ញាធរខេត្តព្រះសីហនុ បានរកឃើញជនជាតិចិន និងសាកសពស្ត្រីម្នាក់ ដែលបានលិចទូក កាលពីថ្ងៃទី២២ កញ្ញា នៅចន្លោះពយសារឿង និងកោះតាង។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ៖«ចំពោះអ្នកដែលនៅរស់យកមកប្រគល់ឱ្យអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ។ ដោយឡែកសាកសពអណ្ដែតទឹក យកទៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដើម្បីប្រគល់បន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុធ្វើកោសល្យវិច្ច័យ»។
 
គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៣ កញ្ញានេះ ជនរងគ្រោះដោយសារលិចទូក នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប៤១នាក់ ត្រូវបានជួយសង្គ្រោះបាន២០នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន២១នាក់ ។ សមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងបន្តស្វែងរក៕
 
© រក្សាសិទ្ធិដោយ thmeythmey.com