ជាតិ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិវៀតណាម និងចិន ២៣០នាក់ ចេញពីកម្ពុជា
24, Sep 2022 , 2:29 pm        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​ផេក​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​
រូបភាពពី​ហ្វេសប៊ុក​ផេក​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​
ភ្នំពេញ៖ នៅថ្ងៃទី២៣ កញ្ញា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសចំនួន២៣០នាក់ ក្នុងនោះជនជាតិវៀតណាម ២២៨នាក់ និងជនជាតិចិន ២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។


 
ជនជាតិវៀតណាម និងជនជាតិចិន សរុប២៣០នាក់ ក្នុងនោះស្រ្តី ៥០នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញចេញពីកម្ពុជា តាមប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។ សេចក្ដីប្រកាសព័ត៌មានខាងលើ បញ្ជាក់ថា ជនបរទេសទាំងនេះ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការកំណត់ និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅ ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍៕
 
រូប​ភាព​ពី​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​៖




 

Tag:
 អន្តោប្រវេសន៍
  បណ្ដេញ
  វៀតណាម
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com