ជាតិ
អត្ថបទពាណិជ្ជកម្ម
The New Range Rover សេរីថ្មី នឹងបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជាដោយក្រុមហ៊ុន Jaguar Land Rover Cambodia
27, Sep 2022 , 9:19 am        
រូបភាព
កំពូលរថយន្តសេរីថ្មី The New Range Rover នឹងដាក់សម្ពោធជាផ្លូវការនៅក្នុងកម្មវិធី The New Range Rover 2022  ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី៣០កញ្ញា ឆ្នាំ២០២២ នៅ The Premier Center Sen Sok អគារ H និងI ចាប់ពីម៉ោង ៥ រសៀលតទៅ។

កម្មវិធី The New Range Rover 2022 នេះធ្វើឡើងដោយក្រុមហ៊ុន Jaguar Land Rover Cambodia ក្នុងគោលបំណងដាក់សម្ពោធជាផ្លូវការនូវកំពូលរថយន្តសេរីថ្មី The New Range Rover ដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួម ព្រមទាំផ្តល់នូវទស្សនីយភាពជាផ្លូវការ នៃរថយន្តសេរីថ្មីជំនាន់ទី៥នេះ ដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួមផងដែរ។  អតិថិជនអាចកក់ទុក រថយន្តក្នុងក្តីស្រមៃរបស់លោកអ្នកដោយផ្ទាល់តាមរយៈភ្នាក់ងារលក់របស់ Jaguar Land Rover Cambodia ឬតាមលេខ 070 999 111 ឬ 085 999 111 ។



ក្រៅពីនេះ ភ្ញៀវកិត្តិយស ដែលចូលរួមក្នុងកម្មវិធីនឹងត្រូវបានផ្តល់ជូននូវអាហារពេលល្ងាចដ៏ទំនើបបែប Premium រួមមានម្ហូបបែបអឺរ៉ុបជាច្រើនមុខ អមជាមួយនឹងសំឡេងតន្ត្រីដ៏រណ្តំ ដែលសម្តែងដោយក្រុមសិល្បករផងដែរ។

ជាមួយគ្នានេះ កម្មវិធីក៏មានការចាក់បង្ហាញនូវវីដេអូ «Toward Non-phew film» រួមជាមួយនឹងការសម្តែងរបាំបាឡេ និង ការប្រគុំតន្ត្រី ដោយក្រុមសិល្បករ។ រថយន្ត The New Rang Rover ជំនាន់ទី៥នេះ ត្រូវបានគេឱ្យឈ្មោះថា ជាកំពូលរថយន្តនៃប្រណិតភាព ទាន់សម័យ និងថ្លៃថ្នូរ ផ្តល់នូវផាសុភាពលំដាប់ First-Class ជូនអ្នកប្រើប្រាស់គ្រប់វ័យ។


គួបញ្ជាក់ថា Jaguar Land Rover Cambodia ស្ថិតនៅក្រោមក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខនូវរថយន្តម៉ាក Jaguar និង Land Rover ពីចក្រភពអង់គ្លេសដោយផ្ទាល់។ Jaguar Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព័ត៌មានបន្ថែមអំពីរថយន្ត៖https://www.landrovercambodia.com/vehicles/new-range-rover/overview

© រក្សាសិទ្ធិដោយ thmeythmey.com