អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន SMART AXIATA ផ្តល់ការថែមជូនពិសេសជាច្រើន ហើយរំពឹងថា ទូស័ព្ទស៊េរីថ្មី iPhone 14 នឹងមានតម្រូវការសម្បើម
28, Sep 2022 , 2:49 pm        
រូបភាព
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទឈាន​មុខគេរបស់​ប្រទេសកម្ពុជា រំពឹងថានឹងមានតម្រូវការធំសម្បើមនូវទូរស័ព្ទស៊េរីថ្មីiPhon e 14 ជាពិសេសពីសំណាក់​អតិថិជន​រាប់លាន​នាក់​ ដែលកំពុងគាំទ្រសេវាកម្មរបស់ក្រុមហ៊ុន Smart នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទូរស័ព្ទស៊េរីថ្មី iPhone 14 រួមមាន iPhone 14, iPhone 14 Pro និង iPhone 14 Pro Max ​ដែលជាផលិតផលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជា នឹង​មាន​លក់​នៅហាង Smart Shop សាខាមុនីវង្ស សាខា Phnom Penh Center និង សាខា AEON Mall នៅទីក្រុងភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា​ត​ទៅ។
 

 
ក្នុងនាមជាម៉ាកយីហោរឌីជីថលឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈការផ្ដល់សេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន ក្រុមហ៊ុន Smart Axiata មានទំនួលខុសត្រូវក្នុងការនាំយកផលិតផល និងបច្ចេកវិទ្យាថ្មីចុងក្រោយ ​សម្រាប់ផលចំណេញរបស់អតិថិជនរបស់ក្រុមហ៊ុន ។ ហើយជាឧទាហរណ៍សម្រាប់​ករណីនេះគឺ ទូរស័ព្ទសេរ៊ីថ្មី iPhone 14។ 
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «យើងពិតជារំភើប ក្នុង​ការ​នាំយកទូរស័ព្ទស៊េរីថ្មី iPhone 14 សម្រាប់អតិថិជនរបស់យើង។ ពួកយើងតែងតែខិតខំផ្តល់ជូនអតិថិជនរបស់យើង​នូវ​គុណភាព និងបច្ចេកវិទ្យាជឿនលឿននៃបណ្តាញទូរស័ព្ទ ក៏ដូចជានាំមកនូវនវានុវត្តន៍ថ្មី និងបច្ចេកវិទ្យាទំនើប ទាន់សម័យ ផលិតផល និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើនសម្រាប់អតិថិជន របស់យើង។ យើង​បន្តពង្រីក​ភាពជាដៃគូអន្តរជាតិជាមួយក្រុមហ៊ុនកំពូលលំដាប់ថ្នាក់ពិភពលោក ដើម្បីធានាថា អតិថិជន របស់​យើង​អាច​ប្រើប្រាស់ និងទទួលបានបទពិសោធបច្ចេកវិទ្យា និងនិន្នាការពិភពលោក​ចុងក្រោយបង្អស់​ដូចជា ទូរស័ព្ទស៊េរីថ្មី iPhone 14 ជាដើម»។
 


ទំហំ ពណ៌ និង​ តម្លៃលម្អិតរបស់ iPhone 14 ស៊េរីថ្មី មានដូចខាងក្រោមៈ
 
  • iPhone 14 មាន 3 ពណ៌ គឺពណ៌ស ស្វាយ និងខៀវ ទំហំ 128GB លក់ក្នុងតម្លៃ 998 ដុល្លារសហរដ្ឋអាមេរិក និងទំហំ 256GB លក់ក្នុងតម្លៃ 1,158 ដុល្លារសហរដ្ឋអាមេរិក។  
  • iPhone 14 Pro មាន 2 ពណ៌ គឺពណ៌ខ្មៅ និងស្វាយងងឹត ទំហំ 128GB លក់ក្នុងតម្លៃ 1,258 ដុល្លារសហរដ្ឋអាមេរិក ទំហំ 256GB លក់ក្នុងតម្លៃ 1,398 ដុល្លារសហរដ្ឋអាមេរិក និងទំហំ 512GB លក់ក្នុងតម្លៃ 1,658 ដុល្លាសហរដ្ឋអាមេរិក។  iPhone 14 Pro Max មាន​ 4 ពណ៌ គឺពណ៌ ខ្មៅ ប្រាក់ ស្វាយងងឹត និងមាស ទំហំ 128GB លក់ក្នុងតម្លៃ 1,398 ដុល្លារសហរដ្ឋអាមេរិក ទំហំ 256GB លក់ក្នុងតម្លៃ 1,538 ដុល្លារសហរដ្ឋអាមេរិក ទំហំ 512GB លក់ក្នុងតម្លៃ 1,758 ដុល្លារសហរដ្ឋអាមេរិក និងទំហំ 1TB លក់ក្នុងតម្លៃ 1,998 ដុល្លារសហរដ្ឋអាមេរិក។ 
  •  
  • អតិថិជនអាចទិញទូរស័ព្ទស៊េរីថ្មី iPhone 14 ដោយធ្វើការបង់ប្រាក់ផ្តាច់ភ្លាមៗ ឬធ្វើការបង់រំលស់ប្រចាំខែ។ ហើយអតិថិជនដែលទិញ ទូរស័ព្ទស៊េរីថ្មី iPhone 14 នឹងទទួលបានកាដូរឥតគិតថ្លៃ និងការផ្តល់ជូនពិេសសជាច្រើនដូចជា៖
  • ក្បាលឆ្នាំងសាកថ្មប្រភេទ USB-C 
  • ខ្សែសាកថ្ម MagSafe 
  • អ៊ីស៊ីម (eSIM) ប្រភេទ Smart Bronze (តម្លៃ 54 ដុល្លារ)
  • ​ទិន្នន័យលេងអុីនធើណែត 4GB ក្នុង​មួយ​ខែ ​រយៈពេល 12 ខែដោយឥតគិតថ្លៃ
លោកស្រី Mila Kusheva ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បាននិយាយថា៖ «ទូរស័ព្ទស៊េរី iPhone 14 គឺជារចនាបទ និងនិន្នាការថ្មីសម្រាប់អតិថិជនក្នុងការបង្ហាញពីភាពស៊ីវិល័យ និងទំនើបរបស់ខ្លួន។ ដូចរាល់ពេលដែល បើកលក់ទូរស័ព្ទ iPhone ស៊េរីមុនកន្លងមកដែរ ពួកយើងតែងតែខិតខំប្រឹងប្រែងត្រៀមខ្លួនយ៉ាងមមាញឹក ដើម្បីនាំយក ផលិតផលលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតមួយនេះ បូករួមនឹងការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនមកជូនអតិថិជនភ្លាមៗបន្ទាប់ពីការបើកលក់ជាផ្លូវការនៅលើពិភពលោក»។
 
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងផលិតផលថ្មីៗចុងក្រោយបំផុតរបស់ក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់គេហទំព័រ www.smart.com.kh
 



 

© រក្សាសិទ្ធិដោយ thmeythmey.com