ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការ​ផឹកទឹក ជួយ​ការពារ គ្រួស​ក្នុង​តម្រង​នោម
01, Oct 2022 , 6:59 am        
រូបភាព
អ្នកស្រាវជ្រាវ​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា ការផឹក​ទឹក​ឱ្យបាន​គ្រប់គ្រាន់ អាច​នឹង​បន្ថយ​ហានិភ័យ នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​របស់​អ្នក​។​



​វេជ្ជបណ្ឌិត ខេ​រី វី​លី​ស (Kerry Willis) បាន​និយាយថា ការវិភាគ​នេះ​បាន​បង្ហាញថា ការ​ផឹកទឹក គឺជា​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ហានិភ័យ ក្នុង​ការវិវត្ត​នៃ​គ្រួស​ក្នុង​តម្រង​នោម បាន​ដល់​ទៅ​ពាក់កណ្តាល​។​
 
វេជ្ជបណ្ឌិត Willis បាន​បន្ថែមថា គ្រួស​ក្នុង​តម្រង​នោម បណ្តាលឱ្យមាន​បញ្ហា​ដល់​រាងកាយ និង​ជំរុញ​ឱ្យមាន​ការវិវត្ត ទៅ​ជា​ជំងឺ​នៃ​តម្រងនោម​ផងដែរ​។ ដូចនេះ ការបញ្ជាក់​នៃ​ការបន្ថយ​ហានិភ័យ តាមរយៈ​ការផ្តល់​ជាតិ​ទឹក គឺជា​ការស្រាវជ្រាវ​ដ៏​សំខាន់​។​
 
​ការស្រាវជ្រាវ​ថ្មីៗ បាន​មើល​ទៅលើ​ការស្រាវជ្រាវ​ពីមុន​ចំនួន ៩ ដែល​រួមមាន​មនុស្ស​ជិត​២៧៤.០០០ នាក់​។ ជាង ៥៥០ នាក់ មាន​ប្រវត្តិ​នៃ​គ្រួស​ក្នុង​តម្រងនោម​នេះ​។​
​ការស្រាវជ្រាវ​នេះ​បានបង្ហាញ​ថា អ្នក​ដែល​បាន​ផលិត​ទឹកនោម ២ ទៅ ២,៥ លីត្រ គឺ​មាន​តិច​ជាង ៥០ ភាគរយ ក្នុង​ការកកើត​មាន​ជា​គ្រួស​ក្នុង​តម្រង​នោម ជាង​អ្នក​ដែល​ផលិត​ទឹកនោម​តិច​ជាង​នេះ​។ បរិមាណ​នៃ​ការបង្កើត​ទឹកនោម​នេះ ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ផឹកទឹក​ប្រហែលជា ១,៥ ទៅ ២,៥ លីត្រ​ក្នុង​មួយថ្ងៃ​។​
 
​អ្នកស្រាវជ្រាវ​បាន​ពន្យល់ថា ការផឹក​ទឹក​ច្រើន រក្សា​ទឹកនោម​ឱ្យ​ថ្លា ជាមួយនឹង​ការបញ្ចេញចោល​កាកសំណល់​។ ការ​នោម​ច្រើន​មានន័យថា សារធាតុ​រ៉ែ ដែល​បង្ក​ឱ្យ​ជា​គ្រួស​ក្នុង​តម្រងនោម មានឱកាស​តិច​ដើម្បី​ប្រមូលផ្តុំ និង​កើតមាន​នៅក្នុង​ប្រដាប់​បង្ហូរទឹក​ម៉ូ​ត្រ​។​ ​វេជ្ជបណ្ឌិត វី​សីត ឆឹង​ប៉ា​ស៊ី​ផន (Wisit Cheungpasitporn) បាន​និយាយថា ការកើនឡើង​ការ​ផឹកទឹក ត្រូវបាន​គេ​ណែនាំ​ជា​យូរ ដូច​ទៅ​នឹង​យុទ្ធសាស្ត្រ​សាមញ្ញ​សម្រាប់​ការពារ​គ្រួស​ក្នុង​តម្រង​នោម​។ ការស្រាវជ្រាវ​នេះ ផ្តល់​នូវ​ការគាំទ្រ សម្រាប់​ការធ្វើ​អន្តរាគមន៍​នេះ ដើម្បី​បន្ថយ​ហានិភ័យ នៃ​គ្រួស​ក្នុង​តម្រងនោម​។​
 
​វេជ្ជបណ្ឌិត Kidney Foundation បាន​ធ្វើ​សេចក្តីរាយការណ៍​ថា ប្រហែល​ម្នាក់​ក្នុង​ចំណោម​មនុស្ស ១០ នាក់ ក្នុង​សហរដ្ឋអាមេរិក វិ​វត្តមានគ្រួស​ក្នុងតម្រ​ង​នោម​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com