ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា នៃ​គីស​នៅ​នឹង​លំពែង មាន​អ្វីខ្លះ​?
01, Oct 2022 , 6:59 am        
រូបភាព
រោគសញ្ញា​នៃ​គី​ស នៅ​នឹង​លំពែង​អាស្រ័យទៅលើ​ទំហំ និង​កន្លែង​របស់​វា​។ ជាធម្មតា គីស​តូច (​តិចជាង ២ សង់ទីម៉ែត្រ​) មិន​បណ្តាល​ឱ្យ មាន​រោគសញ្ញា​នោះទេ​។ គីស​ធំ អាច​បណ្តាល​អោយ​ឈឺពោះ និង​ឈឺ​ខ្នង ដោយសារ​តែ​កើនឡើង​សម្ពាធ ជុំវិញ​ជាលិកា និង​សរសៃវិញាណ​។​



-​ ​គីស​តូច ឬ​ធំ​នៅ​នឹង​ក្បាល​របស់​លំពែង ក៏​អាច​បណ្តាលអោយ​ឡើង​លឿង​នៅ​ស្បែក និង​ភ្នែក​ផងដែរ ដោយសារ​តែ​ស្ទះ​បំពង់​ថង់ទឹកប្រមាត់​។ ការស្ទះ បណ្តាល​អោយ​ទឹកប្រមាត់​មិន​អាច​ហូរ​ចូល និង​ជំរុញ​អោយ​ប៊ីលី​រ៉ុយ​ប៊ីន ចូលទៅ​ក្នុង​ចរន្តឈាម និង​បង្ខំ​វា​អោយ​ត្រូវ​បាន​បញ្ចេញ​តាម​ទឹកនោម​។​
-​ ​ប្រសិនបើ​គីស​ក្លាយ​ជា​ឆ្លង​មេរោគ វា​អាច​បណ្តាលឱ្យ​គ្រុ​នក្តៅ ញាក់ និង​មាន​មេរោគ​នៅ​ក្នុង​ឈាម​។​
-​ ​ក្នុងករណី​កម្រ គីស​ធំ អាច​សង្កត់​ទៅលើ​ក្រពះ ឬ​ពោះវៀនតូច​ផ្នែក​ខាងលើ នាំ​ឱ្យ​ស្ទះ​ចលនា​នៃ​អាហារ​នៅក្នុង​ពោះវៀន ដែល​បណ្តាល​ឱ្យ​ឈឺពោះ និង​ក្អួត​។​
-​ ​ប្រសិនបើ​គីស​នោះ គឺ​កាច និង​ចាប់ផ្តើម​ឆ្លង​ចូល​ជាលិកា​ដែល​នៅ​ជុំវិញ វា​អាច​នាំឱ្យ​រោគសញ្ញា​នៃ​ការឈឺ ដូច​ទៅ​នឹង​ជំងឺមហារីក​លំពែង ដែល​ឈឺ​ការធម្មតា គឺ​ថេរ និង​ឈឺ​នៅ​ខាងក្រោយ និង​ផ្នែក​ខាងលើ​នេះ​ពោះ​៕

 រោគសញ្ញា នៃ​គីស​នៅ​នឹង​លំពែង មាន​អ្វីខ្លះ​?

© រក្សាសិទ្ធិដោយ thmeythmey.com