ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សារៈសំខាន់ នៃ​ការ​គេង​ថ្ងៃត្រង់​
03, Oct 2022 , 6:59 am        
រូបភាព
 មនុស្ស​គ្រប់រូប​តែងតែ​គេង​មិន​គ្រប់​នៅពេល​យប់ ព្រោះ​អ្នកខ្លះ អាច​ធ្វើ​ការងារ​ដល់​យប់​ជ្រៅ​។ ដូចនេះ អ្នក​អាច​ឆ្លៀត​ពេល​ថ្ងៃ​ត្រង់ ដើម្បី​គេង​បាន​។ តើ​អ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ នៅពេល​ដែល​អ្នក​គេង​ថ្ងៃត្រង់​?



1.​ ​ទម្លាប់​នៃ​ការ​គេង​ថ្ងៃត្រង់ ធ្វើឱ្យ​សុខភាព​បេះដូង​អ្នក​ល្អ ហើយ​ថែមទាំង​អាច​កាត់បន្ថយ ការ​កើត​ជំងឺ​បេះដូង​ទៀតផង​។​
2.​ ​វា​អាច​កាត់បន្ថយ​ភាពធាត់​បាន ព្រោះ​បើ​នៅពេល​យប់​អ្នក​គេង​មិន​គ្រប់ ហើយ​ធ្វើ​ការងារ​នៅ​ថ្ងៃ​ត្រង់ នោះ​អ្នកនឹង​អាច​ឡើង​ទម្ងន់​បាន​។​
3.​ ​វា​អាច​បង្កើន​ការចងចាំ​របស់​អ្នក​បាន ដោយ​អ្នក​គ្រាន់តែ​គេង​មួយ​ម៉ោង នៅពេល​ថ្ងៃត្រង់​។​
4.​ ​មិន​ត្រូវ​គេង​លើស​ពី​មួយ​ម៉ោង​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ការ​គេង​យប់​របស់​អ្នក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com