កីឡាអន្តរជាតិ
អន្តរជាតិ
មនុស្សស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋានបាល់ទាត់ Kanjurahan កើនឡើងលើស ១៧០នាក់
02, Oct 2022 , 3:59 pm        
រូបភាព
   រូបភាព៖ AP
រូបភាព៖ AP
មនស្សស្លាប់បាត់បងជីវិត កើនឡើងជាង១៧០នាក់ហើយ ក្នុងហេតុការណ៍រត់ជាន់គ្នាមួយ ក្នុងការប្រកួតបាល់ទាត់កីឡដ្ឋាន Kanjurahan នៃលីគកំពូលប្រទេសឥណ្ឌូណេស៊ី។ ការកើនឡើងនៃចំនួនអ្នកស្លាប់នេះ ត្រូវបានរាយការណ៍ដោយក្រុមមន្រ្តីក្នុងតំបន់ នាថ្ងៃទី២ ខែតុលានេះ។ នេះបើតាមសារព័ត៌មាន CNA។

 
សេចក្តីរាយការណ៍ចុងក្រោយពីលោក Emil Dardak អភិបាលរងនៃខេត្តជ្វាខាងកើត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មានមនុស្សយ៉ាងហោចណាស់ ១៧៤នាក់បានស្លាប់បាត់បង់ជីវិត ។
 
ហេតុការណ៍រត់ជាន់គ្នា កើតឡើងនៅកីឡដ្ឋាន Kanjuruhan ក្នុងខេត្តជ្វាខាងកើត ក្រោយការប្រកួតរវាងក្រុមភ្ញៀវ Arema F.C. និងម្ចាស់ផ្ទះ Persebaya Surabaya ។ បើតាមប៉ូលិសឥណ្ឌូណេស៊ី អ្នកគាំទ្រក្រុមភ្ញៀវដែលរងបរាជ័យ បានសម្រុកចូលកីឡដ្ឋាន ហើយក្រុមប៉ូលិសក៏ចាត់វិធានការបង្ក្រាប ដែលនាំដល់ការរត់ជាន់គ្នានៅកីឡដ្ឋានតែម្ដង។


   រូបភាព៖ AP
កងកម្លាំងប៉ូលិសចំនួន២នាក់ ក៏បានបាត់បង់ជីវិតចំណោមមនុស្សទាំងនោះដែរ ហើយមនុស្សចំនួន ៣៤នាក់បានស្លាប់ក្នុងកីឡដ្ឋានផ្ទាល់ និងផ្សេងទៀតបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ។ នេះបើតាមការបញ្ជាក់របស់លោក Nico Afinda មេប៉ូលិសក្នុងតំបន់ប្រាប់ទៅកាន់អ្នកកាសែត។
 
ក្រោយពេលមានហេតុការណ៍ដ៏តក់ស្លុតនេះកើតឡើង សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានស្នើសុំឱ្យសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ធ្វើរបាយការណ៍អំពីការស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នា ដើម្បីស៊ើបអង្កេតផងដែរ។ 
  

រូបភាព៖ AFP

ការស្នើសុំពីសំណាក់ FIFA នេះទំនងជាមើលឃើញភាពមិនប្រក្រតី និងការល្មើសនូវច្បាប់ FIFA ពីសំណាកក្រុមមន្ត្រីប៉ូលីលក៏ដូចជាមន្ត្រីការពារសន្តិសុខក្នុងការប្រកួត ដែលបានប្រើប្រាស់អាវុធ និងឧស្ម័នដើម្បីបង្ក្រាបលើហ្វូងមនុស្ស ដែល FIFA បានហាមឃាត់ដាច់ខាត។
 
លើសពីនេះលីគកំពូលឥណ្ឌូណេស៊ីមួយនេះ ក៏ត្រូវបានសហព័ន្ធ PSSI បញ្ជាឱ្យផ្អាកការប្រកួតផ្សេងៗទៀត មួយសប្តាហ៍ដែរ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com