ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​មុន​ពេល​រួមភេទ
02, Oct 2022 , 10:29 pm        
រូបភាព
​ការ​រួមភេទ​គឺជា​បទពិសោធន៍​ដែល​ផ្តល់​ជា​ការសប្បាយ​ដ៏​ខ្លាំង​បំផុត​មួយ​ដែល​មនុស្ស​យើង​ត្រូវការ ហើយ​ក៏​គ្មាន​អ្វី​ដែល​ធ្វើអោយ​សប្បាយចិត្ត​ជាង​ដៃគូ​ស្នេហា​ពីរ​នាក់​រីករាយ​នឹង​តណ្ហា​របស់​ខ្លួន​នៅ​រាត្រី​ដ៏​អស្ចារ្យ​មួយ​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មានរឿង​ច្រើនណាស់​ដែល​អាច​បំផ្លាញ​ចំណង់​ផ្លូវភេទ​របស់​អ្នក​បាន ព្រមទាំង​បន្ថយ​ការសប្បាយ​ដែល​នឹង​ត្រូវ​ទទួលបាន​ពី​ការរួម​ភេទ​ទៀត​ផង​។ ដូច្នេះ​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ការងារ​មួយចំនួន​មុននឹង​រួមភេទ​ដូចជា​៖



​មិន​ត្រូវ​ញ៉ាំ​អាហារ​ច្រើនពេក​ឡើយ​
​ការ​ញ៉ាំ​អាហារ​ច្រើនពេក​អាចធ្វើអោយ​ងងុយដេក និង​ស្ពឹក​ស្រពន់​បាន ជាពិសេស​បាយ​តែម្តង ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូ​អ៊ី​ដ្រាត​។ អ្នក​អាច​ជំនួស​អាហារ​នេះ​បាន​ដោយ​ទទួលទាន​គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​ជាមួយនឹង​ជាតិ​ទឹក​អោយបាន​ច្រើន​វិញ ព្រោះ​វា​នឹង​ធ្វើអោយ​អ្នក​មាន​កម្លាំង​បែប​សុខភាព​ល្អ​វិញ​។​
 
​គួរតែ​ចៀសវាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​
​អ្នក​ប្រហែលជា​គិតថា ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មុនពេល​រួមភេទ​នឹង​ជា​គំនិត​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​បង្កើន​ថាមពល និង​មាន​កម្លាំង​។ ទោះបីជា​យ៉ាងនេះក្តី ភេសជ្ជៈ​អស់នេះ​ពោរពេញ​ទៅដោយ​ជាតិ​ស្ករ​ដែល​ធ្វើអោយ​អ្នក​មាន​ថាមពល​តែមួយ​ភ្លែត​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​ស្ករ​នោះ​ថយ​ចុះ​វិញ វា​ប្រហែលជា​ធ្វើអោយ​អស់កម្លាំង​ខ្លាំង​ជាង​មុន​ទៅទៀត​។​
 
​កុំ​ឈ្លោះ​គ្នា​ជាមួយ​ដៃគូ​
​ការឈ្លោះគ្នា​នឹង​ដៃគូ​គឺ​ជា​រឿង​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត ជាពិសេស​រយៈពេល​ពីរ​បី​ឆ្នាំ​ដំបូង​នៃ​ការ​រៀបការ​រួច ប៉ុន្តែ​ការឈ្លោះគ្នា​មុន​ពេល​រួមភេទ​គ្រាន់តែ​អាច​ធ្វើអោយ​អ្វីៗ​នៅលើ​គ្រែ​គ្មាន​ផាសុខភាព​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ទាំង​ពីរ​បាន​ដាក់​ជម្លោះ​អោយ​គ្នា​មុនពេល​រួមភេទ​រួចទៅហើយ ដូច្នេះ​ដៃគូ​ពិតជា​មិន​សប្បាយចិត្ត​ឡើយ​។​
 
​កុំ​តក់ស្លុត ឬ​ស្ត្រេ​ស​មុនពេល​រួមភេទ​អោយសោះ​
​ការ​ដែល​ស្ត្រេ​ស​ច្រើនពេក​អាច​នឹង​បំផ្លាញ​ជីវិត​ផ្លូវភេទ​អ្នក​បាន​។ ក្រៅពីនេះ​វា​នឹង​ធ្វើអោយមាន​បញ្ហា​ថប់​អារម្មណ៍​ថែមទៀត​។ ករណី​ខ្លះ​ឈានដល់​ការ​ងាប់​លិង្គ​ក៏មាន​ដែរ​។ បើសិន​ជា​អ្នកស្ត្រេស​ច្រើនពេក ចូរ​ព្យាយាម​តាំងសមាធិ​រយៈពេល​ពីរ​បី​នាទី​សិន ឬ​សុំ​អោយ​ដៃគូ​ម៉ាស្សា​ប្រអប់ជើង ឬ​ខ្នង​អោយ​ក៏​បាន​ដែរ​។ ការបង្កើន​នូវ​ការ​ទទួលទាន​ផ្លែឈើ និង​បន្លែ​ច្រើន​គួរតែ​អាច​ដោះស្រាយ​រឿង​នេះ​បាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com