ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គ្រួស​ក្នុង​តម្រង​នោម កើត​មកពីណា​?
03, Oct 2022 , 7:59 pm        
រូបភាព
គ្រួស​ក្នុង​តម្រងនោម​កើតចេញ នៅពេល​មាន​ការថយចុះ នៃ​ចំនួន​របស់​ទឹកនោម ឬ​កើនឡើង​នៃ​សារធាតុ បង្កើត​ជា​គ្រួស​ក្នុង​ទឹកនោម​។ ប្រភេទ​គ្រួស​ក្នុង​តម្រងនោម ភាគច្រើន គឺ​ផ្ទុក​ទៅ​ដោយ​ជាតិ​កាល់ស្យូម ដែល​ផ្សំ​ជាមួយនឹង សារធាតុ​អុក​សាឡា​ត ឬ​ផូស្វាត​។ ភាគច្រើន គ្រួស​ក្នុង​តម្រង​នោម គឺជា​គ្រួស​កាល់ស្យូម​។ សារធាតុ​គីមី​ផ្សេងៗ​ទៀត ដែល​អាច​បង្កើត​ជា​គ្រួស ក្នុង​ផ្លូវ​ទឹកមូត្រ​បាន​ដែរ​នោះ មានដូចជា អាស៊ីត​អ៊ុយ​រិក ម៉ាញ៉េ​ស្យូម អា​ម៉ូ​ញ៉ូម ផូស្វាត និង​អា​ម៉ីណូអាស៊ី​តស៊ី​ស្តេ​អ៊ីន​។



ការ​ខ្សោះ​ជាតិ​ទឹក ដោយសារ​តែ​ការថយចុះ នូវ​ការ​ទទួលទាន​ទឹក ឬ​ហាត់ប្រាណ​ខ្លាំងពេក ដោយ​មិន​បាន​ញ៉ាំ​ទឹក​បន្ថែម នឹង​ធ្វើឱ្យ​ប្រឈម​កាន់តែខ្លាំង នឹង​គ្រួស​ក្នុង​តម្រងនោម​។ ការស្ទះ​លំហូរ​ទឹកនោម ក៏​អាច​នាំឱ្យ​កើត​គ្រួស​បានដែរ​។ បរិយាកាស ប្រហែល​ជា​កត្តា​ប្រឈមមុខ​មួយ ដែល​នាំឱ្យ​កើត​គ្រួស​ក្នុង​តម្រងនោម​បាន ឧទាហរណ៍​ដូចជា មនុស្ស​ដែល​រស់នៅ​តំបន់​ក្តៅ ហើយ​ស្ងួត ទំនង​ជា​ងាយ​នឹង​កើត​បញ្ហា​ខ្សោះ​ជាតិ​ទឹក និង​កើត​គ្រួស​ណាស់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com