ជាតិ
សង្គមជាតិ
កម្ពុជា ដកវិធានការសុខាភិបាលថែមទៀត សម្រាប់ជនបរទេស ចូលមកប្រទេសកម្ពុជា
03, Oct 2022 , 6:29 pm        
រូបភាព
រូបពីក្រសួងសុខាភិបាល
រូបពីក្រសួងសុខាភិបាល
ដោយ៖ ចៀន​ និតា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកចេញវិធានការសុខាភិបាលមួយចំនួនទៀត ដោយមិនតម្រូវឱុ្យបង្ហាញសេចក្តីប្រកាសសុខភាព និងបណ្ណ ឬវិញ្ញាបនបត្រវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ នៅពេលមកដល់កម្ពុជាទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលនៅថ្ងៃទី៣ ខែ តុលា ឆ្នាំ២០២២។

 
បើតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ការសម្រួលនូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរមកពីបរទេស រួមមាន ដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាងអស់ ទាំងច្រកចូលផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខាភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ ពេញលេញ នៅពេលមកដល់កម្ពុជា។
 
លើសពីនេះ បន្តរក្សាទុកនូវម៉ាស៊ីនវាស់កំដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្តល់យោបល់ចំពោះអ្នកដំណើរដែលមានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។
 
ទោះបីជាមានការកែប្រួលនូវវិធានការសុខាភិបាល ក្រសួងសុខាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ ដែលពុំទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញ ទៅចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី-ខេត្ត​ ។
 
ក្រសួងសុខាភិបាល ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នា ប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ៣ ការពារ ៣កុំ ចៀសវាងការចម្លងវិរុសកូវីដ-១៩ ជាយថាហេតុ។
 
 
 
 
 

Tag:
 វិស័យសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com